ភ្នំពេញ ៖សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) កំពុងតែជំរុញ សេដ្ឋកិច្ចជាតិ “បៃតង” តាមរយៈការអំពាវនាវឱ្យដកចេញនូវការគិតថ្លៃអានុភាពប្រើប្រាស់ទៅលើ ថាមពលសូឡា និងអនុវត្តឱ្យបានពេញលេញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ។ នៅក្នុង ឯកសារស្ថានភាពស្តីពីថាមពលកកើតឡើងវិញនៅកម្ពុជា របស់ខ្លួន សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា គូសបញ្ជាក់អំពីរបៀបដែលការផ្លាស់ប្ដូរទៅរកប្រើប្រាស់ថាមពលសូឡា អាចជួយជំរុញវិស័យ សេដ្ឋកិច្ចបាន។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា “ការអនុម័តនិងគាំទ្រពេញលេញទៅលើការប្រើប្រាស់បន្ទះសូឡាលើដំបូលពីសំណាក់រាជរដ្ឋាភិបាល គឺជាការបោះជំហានយ៉ាងធំឆ្ពោះទៅរកការធ្វើទំនើបកម្មមូលដ្ឋានផលិតរបស់កម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះថាជាប្រទេសដែលមានបរិស្ថានបៃតង និងកាន់តែមានភាពប្រកួតប្រជែង ថែមទាំងអាចធ្វើសមាហរណកម្មខ្លួនបានល្អប្រសើរទៅក្នុងសេដ្ឋកិច្ចតំបន់”។

“ប្រការនេះ នឹងជំរុញកម្ពុជាឱ្យក្លាយជាទិសដៅវិនិយោគ ដោយសារតែការវិនិយោគទៅលើថាមពល កកើតឡើងវិញ [RE] អាចទទួលបានការគាំទ្រជាគម្រោងវិនិយោគមានគុណវុឌ្ឍនៅក្នុងច្បាប់ស្តីពី ការវិនិយោគថ្មី និងទាក់ទាញក្រុមហ៊ុនផលិតដែលមានគោលដៅថាមពលស្អាតក្នុងការបំពេញ តាមគោលដៅរបស់ខ្លួនបាន។”

ឯកសារនេះ បានលើកឡើងអំពីទឡីករណ៍សម្រាប់ការអនុវត្តឱ្យបានពេញលេញនៃហេដ្ឋារចនាសម្ព័ន្ធ ថាមពលសូឡានៅក្នុងបរិវេណឧស្សាហកម្ម និងរោងចក្រនានា ព្រមទាំងបង្កើនការវិនិយោគនៅក្នុង វិស័យនេះ ដើម្បីជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសវៀតណាម និងថៃបាន។

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀត បន្ថែមពីលើការកាត់បន្ថយការ បញ្ចេញកាបូន គឺជាសក្តានុពលក្នុងការបង្កើតវិស័យឧស្សាហកម្មថ្មីដែលធានាដល់អនាគតល្អប្រសើរនៅក្នុងថាមពលប្រកបដោយចីរភាព ដែលដឹកនាំដោយការអភិវឌ្ឍន៍បច្ចេកវិទ្យាសូឡា។ រដ្ឋាភិបាលក៏អាចសន្សំសំចៃទៅលើចំណាយប្រតិបត្តិការ និងចំណាយមូលធនពាក់ព័ន្ធនឹងថ្ល ចំណាយលើថាមពល តាមរយៈការជំរុញឱ្យមានទីផ្សារបន្ទះសូឡាលើដំបូលកាន់តែទូលំទូលាយ ផងដែរ។

ការលាយឡំនៃការប្រើប្រាស់ថាមពលរបស់កម្ពុជាបច្ចុប្បន្នមាន 51% ជាថាមពលកកើតឡើងវិញ។ ប៉ុន្តែ ថាមពលកកើតឡើងវិញនេះ គឺត្រូវបានរំពឹងថានឹងមានការធ្លាក់ចុះមកត្រឹម 35% ត្រឹមឆ្នាំ2030 មុននឹងមានការកើនឡើងវិញដល់ 43% ត្រឹមឆ្នាំ2040 ជារួម តួលេខនេះបង្ហាញឱ្យឃើញអំពី ការថយចុះចំនួន 8.1% ទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងរយៈពេលពីរទសវត្សរ៍ ខាងមុខ។

លោក Rogier van Mansvelt អនុប្រធានគណៈកម្មាធិការធុរកិច្ចបៃតងរបស់សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា បានមានប្រសាសន៍ថា៖ “រោងចក្រកាត់ដេរភាគច្រើន គឺទទួលរងសម្ពាធពីអ្នកទិញក្នុង ការដំឡើងបន្ទះសូឡា។ ប៉ុន្តែ អត្រាពន្ធបច្ចុប្បន្នបានកាត់យកប្រហែល 50% នៃអត្ថប្រយោជន៍ សូឡាបាត់ទៅហើយ ដោយបង្កើនរយៈពេលសងត្រលប់ពីប្រហែលបួនទៅប្រាំបីឆ្នាំ។ ដូចគ្នានេះ ដែរ ការដំឡើងអានុភាពប្រើប្រាស់ 50% គឺត្រូវបានរារាំងដល់ភាគរយនៃផ្លាស់ប្ដូរទៅប្រើប្រាស់ ថាមពលសូឡា។ ប្រសិនបើកម្ពុជាមានបំណងរក្សាភាពទាក់ទាញរបស់ខ្លួនសម្រាប់វិនិយោគិន វិស័យកាត់ដេរ កម្ពុជាគួរតែបង្កើតបទប្បញ្ញត្តិ និងអត្រាពន្ធដែលគាំទ្រដល់ការដំឡើងសូឡាលើ ដំបូល។”

លោក Massimiliano Tropeano ជំនាញការផ្នែកចីរភាពរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានបន្ថែម ថា៖ “ប្រទេសកម្ពុជា គឺកំពុងតែជួបប្រទះនូវបញ្ហាប្រឈម និងជម្រើសជាច្រើនដែលអាចនឹងកាត់ បន្ថយភាគរយនៃថាមពលកកើតឡើងវិញរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។ គោលនយោបាយមានវឌ្ឍនភាព និងបើកចំហជាងមុនឆ្ពោះទៅរកការប្រើប្រាស់ថាមពលសូឡា និងថាមពលពន្លឺព្រះអាទិត្យ ឯកជន [photovoltaic] អាចជួយដោះស្រាយបញ្ហានានាបាន ដូចជាតម្រូវការថាមពលអគ្គិសនីកំពុង កើនឡើង ការផលិតថាមពលអគ្គិសនីមានតម្លៃទាបជាងមុន និងការពឹងផ្អែកទៅលើការនាំចូល ថាមពលពីបរទេស។”

“រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាពាក់ព័ន្ធ និងសំខាន់ៗនៅជុំវិញបញ្ហានេះ ហើយ យើងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងចាប់យកឱកាសនានាដែលផ្ដល់ឱ្យដោយថាមពលកកើតឡើង វិញដែលបានកំណត់នៅក្នុងឯកសារនេះ។ អ្នកទិញអន្តរជាតិ និងវិស័យនេះត្រូវការថាមពល កកើតឡើងវិញបន្ថែមទៀត”៕

Share.