ផ្លូវបុប្ផាលាក់ខ្លួន គឺជាផ្លូវដែលលំបាកធ្វើជាងគេនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រស់ស្រស់ស្អាតមិនធម្មតា ដែលស្ថិតនៅតំបន់ស្វាររអិល តាមបណ្តោយផ្លូវជាតិលេខ៥៥ ខេត្តពោធិ៍សាត់-វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ)។

ក្រោយពីបញ្ចប់ការស្ថាបនា ផ្លូវនេះ បានចូលរួមជួយសម្រួលដល់ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ​ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាកម្សាន្ត​ ជាមួយនឹងទេសភាព​ធម្មជាតិ​ និងខ្យល់អាកាសល្អបរិសុទ្ធ។

ផ្លូវជាតិលេខ៥៥ មានប្រវែង១៨២,១៦ គ.ម ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ។ក្រោយមកផ្លូវនេះត្រូវបានប្រសិទ្ធនាមថា ផ្លូវបុប្ផាលាក់ខ្លួន៕

Share.