អ្នកគាំទ្រកីឡាបាល់ទះហ្វីលីពីន មានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីបានឃើញកីឡាការនីបាល់ទះវ័យ២៧ឆ្នាំ សមាជិកក្រុមជម្រើសជាតិហ្វីលីពីន នាង Kalei Mau បង្ហោះរូបថតមួយចំនួនរបស់ខ្លួន នៅក្នុងពិធីបង្ហាញម៉ូដក្នុងកម្មវិធីហែលទឹក The Hawaii Swim Show ក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
នាង Kalei Mau មានបទពិសោធន៍ប្រកបអាជីពបាល់ទះនៅសាកលវិទ្យាល័យ Arizona ក្នុងសហរដ្ឋអាមេរិក ហើយបន្តអាជីពក្នុងក្រុម Indias de Mayagüez នៅប្រទេសព័រតូរីកូ ឆ្នាំ២០១៦-២០១៧ ហើយបន្តទៅចូលរួមក្រុម Volley-Ball Nantes នៅប្រទេសបារំាង ពីឆ្នាំ២០១៧-១៨ ក្រោយមកដល់ឆ្នាំ២០១៨ នាងក៏បានប្តូរមកប្រកបអាជីពនៅតំបន់អាស៊ីភាគអាគ្នេយ៍ គឺហ្វីលីពីន។
ដំបូងនាងជាសមាជិកក្រុម Cocolife Asset Managers / United Volleyball Club នៅហ្វីលីពីន ហើយនៅឆ្នាំ២០១៩-២០២០ នាងបានផ្លាស់ទៅ F2 Logistics។ ដោយសារតែជំងឺរាតត្បាតដោយជំងឺកូវីដ-១៩ នាង Kalei Mau បានត្រលប់ទៅសហរដ្ឋអាមេរិក វិញ ដោយចូលជាសមាជិកក្រុម Changos de Naranjito នៅព័រតូរីកូពីឆ្នាំ២០២១ដល់បច្ចុប្បន្ន។
កីឡាការិនីដែលកើតលើទឹកដីអាមេរិករូបនេះ ធ្លាប់ជួយក្រុមជម្រើសជាតិនារីហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធិពាន ASEAN Grand Prix នៅប្រទេសថៃក្នុងឆ្នាំ២០១៩ ផងដែរ៕