កំពូល​តារា​សម្ដែង​ថៃ​រូប​សង្ហា​ ត្រូវ​បាន​មហាជន​សរសើរ​ថា​ជា​មនុស្ស​សាមញ្ញ ចូលចិត្ត​​ដាក់​ខ្លួន​ ព្រោះ​ទោះ​ជា​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​និង​មានទ្រព្យ​សម្បត្តិច្រើន​ បែរជា​ប្រើ​ជីវិត​​ដូច​មនុស្ស​ធម្មតា​ឡើងជិះ​រថភ្លើង​អគ្គីសនី​​​​មិនជិះឡាន​ទំនើប​ដូច​ជា​តារា​មួយ​ចំនួន​ទៀត​។ យ៉ាងណាមិញ​ទន្ទឹម​នឹង​ពាក្យ​សរសើរ​តារា​ប្រុស​ដ៏​សង្ហា​កូន​កាត់​ថៃ​អូស្ត្រាលី​ ក៏​ត្រូវ​បាន​មនុស្ស​មួយ​ភាគ​ទៀត​រិះគន់​ ថា​តារា​រូប​នេះ​ឡើង​ជិះ​រថភ្លើង​ដោយ​មិនមាន​ពាក់​ម៉ាស​ ថែម​ទាំង​ឈរ​ផ្អែក​មាត់​ទ្វារ​ថែម​ទៀត​ ដែល​នេះ​គឺជា​គំរូ​មួយ​មិន​ល្អ​ទាល់តែ​សោះ​។

រឿង​នេះ​កំពុង​តែ​ក្លាយ​ជា​រឿង​មាន​ចាប់​អារម្មណ៍​និងបង្កឱ្យ​មាន​ការ​ជជែក​វែកញែក​គ្នា​បែក​ផ្សែង​ ក្រោយ​មាន​ហ្វេន​របស់​ Nadech បាន​យក​វីដេអូតារា​រូប​នេះ​មក​ផុស​បង្អួត​គ្នា​ ថា​បាន​ឡើង​ជិះ​រថភ្លើង​អគ្គីសនី BTS ​ជាមួយ​តារា​ល្បី​ ដោយ​ក្នុង​វីដេអូ​នោះ​ Nadech កំពុង​ឈរ​លេង​ទូរស័ព្ទ​ដៃ​មុន​ច្រក​ទ្វារ​ចេញ​ចូល​។

បន្ទាប់​ពីវីដេអូ​នោះ​ត្រូវបាន​បញ្ចេញ​មក​ខាង​ក្រៅ​មនុស្ស​ជា​ច្រើននាក់​បាន​ចាប់​អារម្មណ៍​ទៅ​លើ​រូប​រាង​និង​មុខ​មាត់​ដ៏​សង្ហា​របស់​តារា​រូបនេះ​ ប៉ុន្តែ​ក្នុង​នោះ​មាន​អ្នក​លេង​បណ្ដាញសង្គម​ខ្លះ​បែរ​ជា​ចូល​មក​ បញ្ចេញ​យោបល់​ ផ្ទុយ​ពី​ការ​សរសើរ​ដោយ​បាន​រិះគន់​ និង​ដាក់​បន្ទុក​លើ​បុរស​សង្ហា​នេះ​ថា​ មិន​មាន​ពាក់​ម៉ាស​ការពារ​ឱ្យ​បាន​ម៉ត់ចត់​និង​ត្រឹម​ត្រូវ ​ក្នុង​ខណៈ​ដែល​ជំងឺ​កូវីដ​នៅ​រាតត្បាត​ ថែមទាំង​ឈរ​ផ្អែក​ទ្វារ​ចេញ​ចូល​ទៀត​។

«ហេតុអី​មិន​ពាក់​ម៉ាស់ អ្នក​ផ្សេងៗ​ទៀត​គេ​ពាក់​គ្រប់​គ្នា, ពាក់​ម៉ាស​ទៅ​អ្នក​កំលោះ​ យ៉ាង​ណា​ក៏​នៅ​តែ​សង្ហា​ទម្លុះ​ម៉ាស​ដែរ​, ខ្ញុំ​ចាក់​ដូសទី៥​ហើយ​ គ្រាន់តែជិះឡានក្រុង​ទៅ​ខេត្ត ស្រាប់​តែ​ឆ្លង​កូវីដ-១៩​ភ្លាម​, ជា​តារា​មាន​សិទ្ធិ​លើស​ពី​អ្នក​ផ្សេងៗមែន?,ទោះ​ជា​រដ្ឋបាល​ប្រកាស​មាន​ការ​លើកលែង​ការ​ពាក់​ម៉ាស​នៅទីសាធារណៈក្ដី​ ប៉ុន្តែ​បើ​ឡើង​ជិះ​រថភ្លើង​អគ្គិសនី​ BTS ចាំ​បាច់​ត្រូវ​តែ​ពាក់​ម៉ាស​អនាម័យ​គ្រប់​ពេល​ ក្នុង​ពេល​ធ្វើ​ដំណើរ​ដើម្បី​សុខ​សុវត្ថិ​របស់​អ្នក​រួម​ដំណើរ​ ដោយ​ក្ដី​បារម្ភ។

ទោះ​ជា​មាន​មតិ​រិះគន់ច្រើន​ចំពោះ​បុរស​សង្ហា​រូប​នេះ​ ចំពោះ​បញ្ហា​ពាក់​ម៉ាស់ ប៉ុន្តែ​ក៏មាន​អ្នក​គាំទ្រ​លោក​បាន​ចេញ​មក​ជួយ​ការពារ​ដែរថា​៖ បើ​ធ្វើ​ដំណើរ​ទៅ​បរទេស​នឹង​ដឹង​ហើយថា​គេមិន​បាច់​ឱ្យ​ពាក់​ម៉ាស់​ទៀតទេ​ ប៉ុន្តែ​មាន​ប្រទេស​ខ្លះ​នៅ​មាន​អ្នក​ពាក់​ ដោយ​អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត​ពី​បុគ្គល​ខ្លួន​ឯង។ ចំណែក​ករណី​ Nadech គេ​មិន​ពាក់ម៉ាស់​គឺជា​សិទ្ធិ​របស់​គេ​ បើ​យើង​ខ្លាច​ចង់​ពាក់​ក៏ពាក់​ទៅ​គ្មាន​អ្នកណាថា​ទេ​ តែ​កុំ​ទៅ​ពាក់​ព័ន្ធ ឱ្យ​គេ​ពាក់​ម៉ាស់​ឬ​មិន​ពាក់​ម៉ាស់​ ចង់​ពាក់​ឬ​មិន​ពាក់​វាជាសិទ្ធិ​របស់​បុគ្គល។ នៅ​មិន​អស់​ត្រឹម​តែ​ប៉ុណ្ណេះទេ គេ​មិន​បាន​បង្គាប់​ឱ្យ​អ្នកណា​ម្នាក់​ត្រូវ​តែ​ពាក់​ម៉ាស់​ពេល​ឡើង​ជិះ​ BTS នោះ​ឡើយ​​គេ​គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​ពាក់​ម៉ាស់​នៅពេល​ដែល​មនុស្ស​ណែនណាន់​ប៉ុណ្ណោះ​ តែ​បើ​មិន​មាន​មនុស្ស​ច្រើន​ទេ​នោះ​ មិន​ពាក់​ក៏មិន​អីដែរ​។ ពេល​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិន​ពាក់​ម៉ាស់ មិន​មែន​មាន​តែ​ Nadech នោះ​ទេ មាន​មនុស្ស​ច្រើន​ណាស់​​ដែល​ដើរ​ផ្សារ​ ដើរ​តាម​ហាងមិន​ពាក់​ម៉ាស់​នោះ​៕

Share.