ពានរង្វាន់​បាល់ទាត់​ហ្វួតសាល​ 2022 AFF Futsal Club Championship បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម Hongyen Thakam របស់​ថៃ ត្រូវ​ប៉ះ​ក្រុម​Bintang Timur Surabaya មក​ពី​ឥណ្ឌូណេស៊ី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់​នេះ​រៀបចំ​ឡើង​នៅ​ខេត្ត​Nakhon Ratchasima ប្រទេស​ថៃ ដោយ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៤ ដល់​១០ ខែ​កញ្ញា ឆ្នាំ​២០២២ មាន​ក្រុម​ពី​តំបន់​អាស៊ាន​ចូលរួម​ចំនួន​៧ ចែក​ជា​២ពូល។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​មាន៖
-Sahako (វៀតណាម) ១-២ Bintang Timur Surabaya (ឥណ្ឌូណេស៊ី)
-Hongyen Thakam (ថៃ)៦-២ Selangor MAC (ម៉ាឡេស៊ី)

កម្មវិធី​វគ្គ​ចុងក្រោយ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ៖
*ចំណាត់ថ្នាក់​លេខ៣
-Sahako (វៀតណាម) ប៉ះ Selangor MAC (ម៉ាឡេស៊ី)
*ជើង​ឯក
-Hongyen Thakam (ថៃ) ប៉ះ Bintang Timur Surabaya (ឥណ្ឌូណេស៊ី)

Share.