ក្រុម​បាល់ទះ​ម្ចាស់​ផ្ទះ​ជម្រើស​ជាតិ​​នារី​របស់​ថៃ បាន​រក្សា​កំណត់ត្រា​ឈ្នះ​​ជើង​ឯក​ពានរង្វាន់​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន 2022 ASEAN Grand Prix ជា​លើក​ទី៣ ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពានរង្វាន់​មួយ​នេះ ក្រោយ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​ក្រុម​ភ្ញៀវ​៣​ផ្សេង​ទៀត។

ក្រុមបាល់ទះនារីរបស់ថៃ

ពានរង្វាន់ 2022 ASEAN Grand Prix មាន​ក្រុម​នារី​​ក្នុង​តំបន់​ចំនួន​៤ ប្រទេស​ចូលរួម​ប្រកួត​ប្រជែង ក្នុង​នោះ​មាន​ក្រុម​ហ្វីលីពីន,​ឥណ្ឌូណេស៊ី,​ថៃ និង​វៀតណាម ដោយ​ធ្វើ​ឡើង​នៅ​ប្រទេស Nakhon Ratchasima ប្រទេស​ថៃ។

ជា​លទ្ធផល​នៃ​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ ដណ្តើម​ជើង​ឯក​មាន៖
*៩ កញ្ញា ២០២២៖
-ឥណ្ឌូណេស៊ី ០-៣ វៀតណាម (២៣-២៥,១៩-២៥,៩-២៥)
-ថៃ ៣-០ ហ្វីលីពីន (២៥-១៧,២៥-២២,​២៥-១២)
*១០ កញ្ញា ២០២២៖
-វៀតណាម ៣-០ ហ្វីលីពីន (២៥-១២,២៥-១៦,​២៥-១៦)
-ឥណ្ឌូណេស៊ី ០-៣ ថៃ (២២-២៥,១៨-២៥,១៣-២៥)
*១១ កញ្ញា ២០២២៖
-ហ្វីលីពីន ០-៣ ឥណ្ឌូណេស៊ី (២៤-២៦,២២-២៥,២៣-២៥)
-ថៃ ៣-០ វៀតណាម (២៥-១៩,២៥-១៧,២៦-២៤)

ដូច្នេះ​ជើង​ឯក​បាន​ទៅ​ក្រុម​ថៃ មាន​​៩ពិន្ទុ ហើយ​វៀតណាម ឈ្នះ​ជើង​ឯក​រង ខណៈ​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​សំរឹទ្ធិ ហើយ​ហ្វីលីពីន ឈរ​លេខ៤។ ខាង​ក្រោម​ជា​ពានរង្វាន់​ឯកត្តជន ដោយ៖
*Most Valuable Player៖ Pimpichaya Kokram (ថៃ)
*Best Setter៖ Pornpun Guedpard (ថៃ)
*Best Outside Spikers៖ Trần Thị Thanh Thúy (វៀតណាម) និង​ Ajcharaporn Kongyot (ថៃ)
*Best Middle Blockers៖ Nguyễn Thị Trinh (វៀតណាម) និង Tichakorn Boonlert (ថៃ)
*Best Opposite Spiker៖ Megawati Hangestri Pertiwi (ឥណ្ឌូណេស៊ី)
*Best Libero៖ Kyla Atienza (ហ្វីលីពីន)

ពានរង្វាន់ ASEAN Grand Prix បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១៩ ដោយ​មាន​៤ប្រទេស​ចូលរួម ហើយ​កាល​នោះ​ប្រកួត​ចំនួន​២​ជើង ដោយ​ក្រុម​របស់​ថៃ ឈ្នះ​ជើង​ឯក​ទាំង​២​ជើង។ នេះ​ជា​លើក​ទី២​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទះ​អាស៊ាន រៀបចំ​ព្រឹត្តិការណ៍​នេះ ស្របពេលដែរថៃ ឈ្នះ​ជើងឯកទៀត៕

រូបភាព៖សហព័ន្ធកីឡាបាល់ទះថៃ

Share.