ក្រុម​បាល់ទាត់​ហ្វូតសាល​របស់ថៃ បានប្រកួតបើកឆាកស្មើ ក្រុមបាល់ទាត់ហ្វូតសាលរបស់ម៉ារ៉ុក ក្នុងលទ្ធផល ២-២ ​ពានរង្វាន់ Continental Futsal Championship 2022 ពូល A ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

លទ្ធផលការប្រកួតបើកឆាក Continental Futsal Championship 2022៖
-ពូល A ថៃ ២-២ ម៉ារ៉ុក
-ពូល B អ៊ីរ៉ង់ ២-១ ហ្វាំងឡង់។ 

ពានរង្វាន់ Continental Futsal Championship 2022 ប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី១១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ ស្រប​ពេល​ម្ចាស់ផ្ទះថៃត្រូវបានចាប់ប៉ះចំក្នុងពូល A ដែលម៉ារ៉ុក និងម៉ូសំប៊ិក ហើយ​ពូល B មាន អ៊ីរ៉ង់ ហ្វាំងឡង់ និង វៀតណាម។

មូលហេតុបង្កើតពាននេះឡើងគឺ​ជា​ការត្រៀមខ្លួន​ដើម្បីទៅចូលរួម​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Championship 2022 នៅចុងខែកញ្ញា ខាង​មុខ៕

ថៃ ២-២ ម៉ារ៉ុក
Share.