
ព្រឹត្តិការណ៍វាយតេន្នីសធំប្រចាំឆ្នាំលើទីលានដីក្រហម 2021 French Open រៀបចំពីថ្ងៃទី៣០ ខែឧសភា ដល់១៣ ខែមិថុនា ឆ្នាំ២០២១ នៅទីលាន Roland Garros Stadium ក្នុងទីក្រុងប៉ារីស កំពុងតែដំណើរការបានយ៉ាងរលូន ទោះបីជាមានការយាយីពីកូវីដ-១៩ ក្តី។
គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែមិថុនា ពេលនេះវិញ្ញាសាវាយឯកត្តជនបុរស បានស្វែងរកឃើញជើងខ្លាំងឡើងដល់វគ្គជម្រុះជុំទី៤ ឬ ហៅថាវគ្គ១៦នាក់ចុងក្រោយដោយក្នុងនោះ៖
គូទី១.Novak Djokovic (សែប) Vs Lorenzo Musetti (អ៊ីតាលី)
គូទី២.Matteo Berrettini (អ៊ីតាលី) Vs Roger Federer (ស្វីស)
គូទី៣.Rafael Nadal (អេស្ប៉ាញ) Vs Jannik Sinner (អ៊ីតាលី)
គូទី៤.Diego Sebastián Schwartzman (អាហ្សង់ទីន) Vs Jan-Lennard Struff (អាល្លឺម៉ង់)
គូទី៥.Alejandro Davidovich Fokina (អេស្ប៉ាញ) Vs Federico Delbonis (អាហ្សង់ទីន)
គូទី៦.Stefanos Tsitsipas (ក្រិក) Vs Pablo Carreño Busta (អេស្ប៉ាញ)
គូទី៧.Cristian Ignacio Garín Medone (ឈីលី) Vs Daniil Sergeyevich Medvedev (រុស្ស៊ី)
ព្រឹត្តិការណ៍វាយតេន្នីស French Open ជាព្រឹត្តិការណ៍ធំ១ក្នុងចំណោម៤ លើលោក ដែលក្នុងនោះមាន Australian Open (នៅអូស្ត្រាលី) Wimbledon (អង់គ្លេស) និង US Open (នៅអាមេរិក)។
សូមបញ្ជាក់ថាកីឡាករ Rafael Nadal របស់អេស្ប៉ាញ ដែលកំពុងឈរលេខ៣ពិភពលោក ជាម្ចាស់ជើងឯកឆ្នាំចាស់លើវិញ្ញាសាវាយឯកត្តជនបុរសក្នុង French Open ហើយរូបគេជាកីឡាករដែលឈ្នះជើងឯកច្រើនជាងគេផងដែររហូតដល់១៣លើកឯណោះ៕
