ភ្នំពេញ៖ ក្រសួងអប់រំយុវជន​ និងកីឡា​នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានជូនដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ជាបណ្តោះអាសន្ន នៅរាធានីភ្នំពេញ ​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២  ឆ្នាំ២០២២ខាងមុខនេះ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន​ និងកីឡា បានឲ្យដឹងថា  ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ន នៅរាធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍ កាត់ន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងធំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២​ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកសំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ក្នុងរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចំនួន០៣ថ្ងៃ​ គឺនៅថ្ងៃព្រហស្បតិ៍ទី១០,ថ្ងៃសុក្រទី១១ និងថ្ងៃសៅរ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

អាស្រ័យដូចបានជំរាបជូនខាងលើ​សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ផ្សព្វផ្សាយគ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាបុគ្គិលអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដើម្បីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Share.