ពានរង្វាន់​បាល់ទាត់​ហ្វូតសាល Continental Futsal Championship 2022 នៅ​រាជធានី​បាងកក ​ប្រទេស​ថៃ ដែល​មាន​ក្រុម​ចូលរួម​ចំនួន៦ បែងចែក​ជា​២ពូល បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ។

លទ្ធផល​នៃ​វគ្គ​ជម្រុះ​តាម​ពូល​មាន៖
ថ្ងៃ​ទី​១១ ខែ​កញ្ញា
-អ៊ីរ៉ង់ ២-១ ហ្វាំងឡង់
-ថៃ ២-២ ម៉ារ៉ុក
ថ្ងៃ​ទី១២ ខែ​កញ្ញា
-ហ្វាំងឡង់ ៤-២ វៀតណាម
-ម៉ារ៉ុក ២-៤ ម៉ូហ្សាំប៊ិក
ថ្ងៃ​ទី១៣ ខែ​កញ្ញា
-អ៊ីរ៉ង់ ៣-១ វៀតណាម
-ថៃ ៣-១ ម៉ូហ្សាំប៊ិក

ដូច្នេះ​កម្មវិធី​ប្រកួត​វគ្គ​ចំណាត់​ថ្នាក់​លេខ​៥ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ខាង​មុខ​មាន៖
*វគ្គ​លេខ​៥
-ម៉ោង​២រសៀល ម៉ូហ្សាំប៊ិក ប៉ះ វៀតណាម
*វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ
-ម៉ោង​៤:៣០នាទីល្ងាច អ៊ីរ៉ង់ ប៉ះ ថៃ
-ម៉ោង​៧:៣០នាទីល្ងាច ម៉ារ៉ុក ប៉ះ ហ្វាំងឡង់

ចំណែក​ការ​ប្រកួត​ចុងក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៦ ខែ​កញ្ញា ដោយ៖
-វគ្គ​លេខ៣​ នៅ​ម៉ោង​៤:៣០នាទីល្ងាច
-វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ម៉ោង​៧:៣០នាទី​ល្ងាច

សូម​បញ្ជាក់​ថា​ពានរង្វាន់ Continental Futsal Championship កាល​ពី​ឆ្នាំ​២០២១ កន្លង​ទៅ​ក្រុម​អ៊ីរ៉ង់ ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្រោយ​យក​ឈ្នះ​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៥ទល់១ ខណៈ​ក្រុម​ចូលរួម​មាន​ចំនួន​៨ក្រុម​ចែក​ជា​២ពូល៕

Share.