ក្លិបបាល់ទាត់ Borussia Dortmund សមាជិករបស់លីគកំពូលអាល្លឺម៉ង់ Bundesliga បានប្រកាសកាលពីពេលថ្មីៗថាក្រុមខ្លួន នឹងធ្វើដំណើរមកកាន់ទឹកដីអាស៊ីអាគ្នេយ៍ នៅចុងខែវិច្ឆិកា ខាងមុខ គឺក្នុងពេល Pre-Season របស់ខ្លួន។

ដំណើរមកកាន់តំបន់អាស៊ាន នេះក្រុម Borussia Dortmund សម្រេចជ្រើសរើសប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងសិង្ហបុរី។ នៅឯសិង្ហបុរី ក្លិបបាល់ទាត់ Lion City Sailors FC បានឲ្យដឹងថាខ្លួននឹងប្រកួតជាមួយក្រុមដែលមានអាយុ១១២ឆ្នាំមកពីអឺរ៉ុប មួយនេះ។ ក្លិបបាល់ទាត់ Lion City Sailors Football Club កំពុងប្រកួតប្រជែងនៅក្នុង Singapore Premier League ដែលជាកម្រិតកំពូលនៃប្រព័ន្ធលីគបាល់ទាត់សិង្ហបុរីដោយម្ចាស់ក្លិបឈ្មោះថា Forrest Li ។

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​មួយ​​​នៅ​សិង្ហបុរី ចាប់ដៃ​ជាមួយ Borussia Dortmund របស់​អាល្លឺម៉ង់ រយៈពេល​២ឆ្នាំ​កន្លះ

ក្រៅពីនោះក្លិបបាល់ទាត់ Borussia Dortmund បានបញ្ជាក់បណ្តោះអាសន្នថានឹងមានការប្រកួតមិត្តភាពចំនួន២លើកនៅប្រទេសឥណ្ឌូនេស៊ី គឺត្រូវប៉ះក្រុម Persib Bandung និង Persebaya Surabaya។ ចំណែកនៅប្រទេសវៀតណាម វិញមិនទាន់ច្បាស់ពីក្រុមដែលត្រូវប្រកួតជាមួយក្រុមអាល្លឺម៉ង់ នេះនោះឡើយ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់វៀតណាម ធ្លាប់មានទំនាក់ទំនងស្អិតរមួតជាមួយក្រុមមួយនេះ មួយរយៈមកហើយ៕

Share.