ព្រះ​នាង​ម្ចាស់​តូច​ នរោត្តម​ ជេនណា ​ជា​បុត្រីទី ២ ​របស់​អ្នក​អង្គ​ម្ចាស់​ ​នរោត្តម បុប្ផា ​និង​ជា​ព្រះ​រាជ​នត្តា​ក្សត្រី​ទួត​​របស់​ ​ព្រះបាទ​សម្តេច​ព្រះ នរោត្តម​​ សីហនុ ព្រះ​បរម​រតន​កោដ្ឋ។ ​​បច្ចុប្បន្ន​​​ក្នុង​វ័យ​ត្រឹម​ ១០​ឆ្នាំ​សោះ​ តែ​ព្រះ​នាង​ម្ចាស់​តូច ​កាន់​តែ​​មាន​ព្រះ​ឆោមលោមពណ៌​​ព្រះ​ឆវី​​ស្អាត​ទាក់ភ្នែក​ ហើយ​ជា​ពិសេស​នោះ​គឺ​សមត្ថភាព​អាច​ធ្វើ​បាន​គ្រប់​ទម្រង់​សិល្បៈ​ ទាំង​ច្រៀង​ ​សម្ដែង​ រាំ​របាំ​ខ្មែរ​បុរាណ ​និង​​ រាំ​ចង្វាក់​​បរទេស​ កាន់​តែ​ជំរុញ​ប្រជាប្រិយភាព​របស់​ទ្រង់​ឱ្យ​កាន់​តែ​ល្បីល្បាញ​ខ្លាំង​ឡើង​។

សូមចុចអាន៖ បើក​ភ្លើង​ខៀវ​! ​ប្រុស​ ខួច​ និង​ ម៉ូនី ​វិជ្ជរា ​នឹង​ជួប​សម្ដែង​ជា​តួឯក​​ជាមួយ​គ្នា​ទៀត​ក្នុង​រឿង​ភាគ​ថ្មី​របស់​ភីអិនអិន

ព្រះនាង​ម្ចាស់​តូច​​ឆក់​បាន​ក្ដី​ស្រលាញ់​ចេញ​ពី​បេះដូង​អ្នក​គាំទ្រ​ព្រោះ​តែ​ទ្រង់​មាន​អត្តចរិត​រួសរាយ​រាក់ទាក់​ មិន​ប្រកាន់​អត្តចរិត​ឆ្មើងឆ្មៃ​ ផ្ដល់​ជូន​​នូវ​ភាព​ស្និទ្ធស្នាល​ដូច​បងប្អូន​ចំពោះ​អ្នក​គាំទ្រដោយ​មិន​ប្រកាន់​វណ្ណៈឬ​ឋានៈ​ ដែល​កត្តា​អស់​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្រលាញ់​ ចូលចិត្ត​ និង​គោរព​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង​ជា​ដរាប​។​

ព្រះនាង​ម្ចាស់​តូច​បច្ចុប្បន្ន​​តូច​ក្រៅ​អំពី​ច្រៀង​ សម្ដែង​ រាំ​ចង្វាក់​បុរាណ​សម័យ​ ទ្រង់​ក៏​ជា​អ្នក​ស្រលាញ់​នូវ​ការ​ថត​បង្ហាញ​ម៉ូដ​​ជា​ច្រើន​ផង​ដែរ​ តួ​យ៉ាង​ដូច​ជា​ថ្មី​ៗ​នេះ​ ព្រះនាង​បាន​គ្រង​នូវ​ឈុត​ប្រពៃណី​បុរាណ​ខ្មែរ​ចំនួន​ពីរ​ឈុត ដោយ​ថត​បង្ហាញ​ក្នុង​ឥរិយាបថ​ផ្សេង​ៗ​ មើល​ឃើញ​ហើយ​ពិត​ជា​ស្អាត​ គួរ​ឱ្យ​ស្រលាញ់​ខ្លាំង​ គន់​កាន់​តែយូរ​កាន់​តែ​ស្រស់​ប្រៀប​ដូច​ជា​ទេពធីតា​សួគ៌ា​យាង​ចុះ​មក​លេង​ឋាន​មនុស្ស​លោក​ រហូត​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​ទៅ​ Comment សរសើរ​ពី​រូប​សម្រស់​ដ៏​សែន​ស្អាត​ប្រៀប​បាន​នឹង​ស្រីក្រមុំ​ពេញ​វ័យ​ដូច្នោះ​ដែរ​។

គួរ​ដឹង​ដែរ​ថា​ រូបភាព​ដ៏​ស្រស់​ស្អាត​ទាំង​អស់​នេះ​ បាន​មក​ពី​ការរៀបចំយ៉ាង​ផ្ចិតផ្ចង់ដោយ​ Talent Management: Space Creative Marketing – SCM ផាត់មុខ​​ Tata make up real ធ្វើសក់ ម៉ាដាម កលឈុត និង រូបភាពពី Love Studio Cambodia

ចង់​ដឹង​ថា​សម្រស់ ​ព្រះ​នាង​ម្ចាស់​តូច ​នរោត្តម​ ជេនណា ​ក្នុង​ឈុត​សំលៀក​បំពាក់​បុរាណ​ស្រស់​ស្អាត​យ៉ាង​ណា​នោះ​ សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖​

រូបភាពពីផេក Jenna Norodom
រូបភាពពីផេក Jenna Norodom
រូបភាពពីផេក Jenna Norodom
រូបភាពពីផេក Jenna Norodom
រូបភាពពីផេក Jenna Norodom
Telegram-Troryorng
Share.