យោងតាមការចុះផ្សាយរបស់ Marca សារព័ត៌មានរបស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុមអ្នកគាំទ្រ Ultra របស់ក្លិប Real Madrid និង Atlético Madrid បានព្រមព្រៀង និងណាត់វ៉ៃគ្នា ១០ទល់នឹង១០ នៅទីតាំងមួយកន្លែងដោយប្រើដៃទទេ មិនអនុញ្ញាតិឲ្យប្រើអាវុធ មុនពេលជំនួប Madrid Derby ឈានមកដល់ចុងសប្តាហ៍នេះ។

នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ វេលាម៉ោង២រំលងអធ្រាត្រ ក្លិប Atletico Madrid ក្រោមការដឹកនាំរបស់លោក  Diego Simeone បើកទ្វារកីឡដ្ឋាន Metropolitano ទទួលក្រុមភ្ញៀវ Real Madrid ក្នុងជំនួបសប្តាហ៍ទី៦ ក្របខណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញ Laliga។

សម្រាប់ជំនួបក្រុមទាំងពីរកាលពីរដូវកាលមុន ឈ្នះគ្នាទៅវិញទៅមក ដោយនៅដី Metropolitano ក្លិប AT-Madrid យកឈ្នះ Real Madrid ១-០ ខណ:លេងនៅដី Santiago Bernabéu ក្លិបបាល់ទាត់ Real Madrid យកឈ្នះ AT-Madrid ២-០៕

Share.