នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តសៀមរាប បានបន្ដរកឃើញមនុស្សចំនួន៤៦នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈជាអ្នកជាសះស្បើយ មានចំនួន៣នាក់។

ការរកឃើញអ្នកឆ្លងថ្មីនេះ ធ្វើឲ្យខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩សរុបចំនួន២០៥នាក់ ព្យាបាលសះជាសរុបចំនួន៨៣នាក់ និង ១២០នាក់ទៀតកំពុងសម្រាកព្យាបាល។

នៅសៀមរាបក៏មានអ្នកជំងឺ០២នាក់បានបាត់បង់ជីវិតផងដែរ៕

Share.