ក្លិបបាល់ទាត់ Juventus សមាជិកលីគកំពូលរបស់ប្រទេសអ៊ីតាលី (Serie A) ក្រោមការដឹកនាំរបស់លោក Massimiliano Allegri បានរងបរាជ័យក្រោមថ្វីជើង​ក្រុម​ Monza ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន U-Power ប្រចាំ​សប្តាហ៍ទី៧ រដូវកាល​២០២២-២៣។

នេះគឺជាជ័យជម្នះលើកដំបូងបង្អស់របស់ក្លិបបាល់ទាត់ Monza ក្រោមការដឹកនាំរបស់លោក Raffaele Palladino ចាប់តាំង​ឡើង​ពី​ក្របខណ្ឌ Serie B មកកាន់ Serie A រដូវកាលនេះពោលគឺលេង៧ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៥លើក មាន៤ពិន្ទុប៉ុណ្ណោះ ឈរលេខរៀងទី១៨។

ចំណែក​ក្លិបបាល់ទាត់ Juventus ក្នុង​ចំណោម​៥ប្រកួតចុងក្រោយទាំងក្នុងក្របខណ្ឌ Serie A និងក្របខណ្ឌ UEFA Champion League មិនទាន់ស្គាល់ពាក្យឈ្នះនៅឡើយទេ ដោយស្មើ២ និងចាញ់៣ នេះគឺជាមូលហេតុអ្នកគាំទ្រភាគច្រើនទាមទារចង់បណ្ដេញលោក Allegri ​ដែល​ជា​អ្នកចាត់ការ​ទូទៅ​ចេញពីតំណែង។

៥ប្រកួតចុងក្រោយរបស់ក្លិប Juventus៖
– AC Monza ១-០ Juventus ពានរង្វាន់ Serie A
– Juventus ១-២ Benfica ពានរង្វាន់ UCL
– Juventus ២-២ Salernitana ពានរង្វាន់ Serie A
– PSG ២-១ Juventus ពានរង្វាន់ UCL
– Juventus ២-០ Spezia ពានរង្វាន់ Serie A៕

Share.