រដ្ឋបាលខេត្តព្រៃវែងបានជូនដំណឹងនៅថ្ងៃទី០៦ខែមិថុនាថា បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០របស់ខេត្ត។
ក្រុង ស្រុកដែលបានរកឃើញថាមានឆ្លងកូវីដ១៩រួមមាន៖
១- ក្រុងព្រៃវែង ចំនួន១នាក់
២- ស្រុកព្រះស្ដេច ចំនួន២៨នាក់
៣-ស្រុកកំពង់ត្របែក ចំនួន៦នាក់
៤- ស្រុកពារាំង ចំនួន៤នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន៣នាក់
៦- ស្រុកមេសាង ចំនួន៣នាក់
៧- ស្រុកពាមរក៍ ចំនួន២នាក់
៨- ស្រុកពាមជរ ចំនួន១នាក់
៩- ស្រុកបាភ្នំ ចំនួន១នាក់
១០- ស្រុកកញ្ច្រៀច ចំនួន១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥០នាក់ថ្មីនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
រដ្ឋបាលខេត្តព្រៃវែងបានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ទាំងនេះ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕


