ប្រទេសម៉ាឡេស៊ី បានរាយការណ៍ករណីជំងឺកូវីដ១៩ចំនួន ៦,២៤១ ករណីកាលពីថ្ងៃអាទិត្យ ទី៦ មិថុនា ម្សិលមិញនេះ។ តួលេខនេះ ត្រូវបានជាប់ក្នុងកំណត់ត្រាអ្នកឆ្លងខ្ពស់ ក្នុងរយៈពេល ១៣ថ្ងៃជាប់ៗគ្នា។

រដ្ឋ Selangor មានប្រហែល ១ភាគ៣ នៃការឆ្លងកូវីដថ្មី ដែលមាន ២,១៧៨ ករណី។ នៅកូឡាឡាំពួរ មានការឆ្លងចំនួន ៤១៥ និង ៥៦៥ នៅរដ្ឋចូហូរ។ Sarawak and Sabah បានរាយការណ៍ពីការឆ្លង ៦០០ករណី និង ៣០៥ ករណីរៀងៗខ្លួន។
ប្រទេសម៉ាឡេស៊ី ត្រូវបានកត់ត្រា ពីអ្នកឆ្លងកូវីដ១៩សរុបចំនួន ជាង៦១ម៉ឺននាក់ ក្នុងនោះព្យាបាលជាសះស្បើយ ជាង៥២ម៉ឺននាក់ និងមានអ្នកស្លាប់ ៣,២៩១នាក់ គិតត្រឹមព្រឹកថ្ងៃទី ៧ ខែមិថុនា ២០២១៕
