នាង​ Paris Jackson ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ចំពោះ​ជីវិត​ឯកជន​របស់​នាង​មួយ​រយៈ​ធំ​កន្លង​មក​ហើយ​។ កូន​ស្រី​អតីត​ស្ដេច​ចម្រៀង​ប៉ុប​រូប​នេះ​បាន​បញ្ចាំង​រឿងរ៉ាវជីវិត​ឯកជន​របស់​ខ្លួន​លើ​ Facebook ​ជា​​សាច់រឿង​បន្ត​ភាគ​គ្នា​ពីមួយ​វគ្គ​ទៅមួយវគ្គ​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ កាន់​តែ​ស្គាល់​ពី​នាង​ និង​ ដៃ​គូ​របស់​នាង​គឺ​លោក​ Gabriel Glenn កាន់​តែច្បាស់​ថែម​ទៀត​។

រឿង​នេះ​បាន​ចាប់​ផ្ដើម​បញ្ចាំង​តាំង​ពី​៤​ឆ្នាំ​មុន​មក​ម្ល៉េះ បន្តិច​ម្ដង​ៗ​អ្នក​គាំទ្រ​កាន់​តែ​ឈ្លក់​វង្វេង​និង​ចង់​ដឹងពី​ Lifestyle របស់​នាង​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​​។ អ្នក​គាំទ្រ​ពេញ​ចិត្ត​ដែល​នាង​ជា​មនុស្ស​ស្មោះ​ត្រង់​និង​បង្ហាញ​ឱ្យ​ពួក​គេ​ឃើញ​ពី​ពណ៌​សំបុរ​ពិត​របស់​នាង​។ នៅ​ក្នុង​ភាគ​ដំបូង​នៃ​ស៊េរី​នេះ​ យុវតី​​វ័យ​២៤​ឆ្នាំ​ រូប​នេះ​​បាន​និយាយ​ដល់​រឿង​លើ​គ្រែ​របស់​ខ្លួន​។

Paris Jackson និង​សង្សារ Gabriel Glenn

សម្រាប់​ Paris នាង​បានបង្ហាញ​ថា​នាង​ជា​ខ្ទើ.យ ព្រោះ​តែ​នាង​ស្ថិត​ក្នុង​ស្ដង់​ដារ​មួយ​ដែល​អាច​មាន​ដៃ​គូ​ស្នេហា​ដោយ​មិន​ចាំ​បាច់​កំណត់​ភេទអ្វី?​ អាយុប៉ុណ្ណានោះ​ឡើយ។ Paris ស្រលាញ់​នរណាម្នាក់​ដោយ​មិន​កំណត់​ភេទឡើយ​ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ឪពុក​របស់​នាង​អាច​ដឹង​ពី​កូន​ស្រី​តាំង​ពី​នាង​នៅ​តូច​ម្ល៉េះ។

នាង​ថែម​ទាំង​ធ្លាប់​រំលឹក​ដល់​ពាក្យ​លលេង​របស់​ឪពុក​ដែល​និយាយ​ពី​រឿង​នាង​លួច​ស្រលាញ់​ក្មេង​ស្រី​ដូច​គ្នា​។ សម្រាប់​នាង​មាន​អនុស្សាវរីយ៍​ជ្រាលជ្រៅ​ជាមួយ​នឹង​ឪពុក​ ខណៈ​ដែល​អ្នក​ផ្សេង​មាន​រឿង​ច្រើន​អាច​និយាយ​ពី​គាត់​ ទាំង​មុន​និង​ក្រោយ​មរណភាព​ដ៏ទាន់ហន់​របស់​តារា​ចម្រៀង​រូប​នេះ​។

អនុស្សាវរីយដ៏​ស្រស់​ស្អាត​ដែល Paris ចងចាំ​អំពី​ឪពុក​របស់​នាង​ បាន​ធ្វើ​ឱ្យមនុស្ស​ជា​ច្រើន​បាន​ស្គាល់​ស៊ីជម្រៅ​ពី​ភាព​ជា​ឪពុក​ តួនាទី​ដែល​លោក​ស្រលាញ់​ ប៉ុន្តែ​រក្សា​ទុក​ជាឯកជន​ភាព​តាំង​ពី​កូន​ៗ​នៅ​ក្មេង​។

គេតែងតែ​និយាយ​ថា​ ពេលវេលា​នឹង​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ ប៉ុន្តែ​ការ​ពិត​វា​មិន​មែន​នោះ​ទេ​ គ្រាន់​តែ​អ្នក​ចាប់​ផ្ដើម​ទម្លាប់នឹង​ការ​ឈឺចាប់​នោះ​ប៉ុណ្ណោះ​ ខ្ញុំ​បាន​រស់​នៅ​ជាមួយ​នឹង​ជីវិត​ដែល​ចិត្ត​ប្រាប់​ថា​មិន​អីទេ ខ្ញុំ​គ្រាន់​តែ​បាត់​បង់​វត្ថុ​ម្យ៉ាង​ដែល​ធ្លាប់​មាន​សារៈសំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ប៉ុណ្ណោះ។ ត្រូវ​តែ​ដើរ​ទៅមុខ​ទៀត​ រឿង​អាក្រក់​ដែល​កើត​ឡើង​មិន​ជា​អាក្រក់​ដល់​រឿង​អាក្រក់​ដែល​កើត​ពី​មុន​នោះទេ​។ ដូច្នេះ​ខ្ញុំ​ប្រាកដ​ជា​អាច​ទប់ទល់​បាន​​»។

Paris បាន​ឆ្លង​កាត់​បញ្ហា​ជា​ច្រើន​មិន​ថា​ធ្វើ​បាប​ខ្លួន និង​ប៉ុនប៉ង​សម្លាប់​ខ្លួន​។ នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដេល​នាង​និយាយ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ប្រាប់​ពិភពលោក​ តាម​រយៈ​ការ​សន្ទនា​ពី​បញ្ហា​របស់​យុវជន​។នាងធ្លាប់​រួចជីវិត​ពី​ការ​បំពាន​ផ្លូវភេទ​ពី​មនុស្ស​ចម្លែក​។ នាងបាន​ចំណាយ​ចិត្ត​កាយ​ជា​ច្រើន​ ពេល​នេះ​នាង​បាន​រក​ឃើញ​សន្តិភាព​នៃ​ផ្លូវចិត្ត​ហើយ​។

Share.