គ្រឿងមាន់ និងប្រហិតខូចគុណភាពចំនួន ៥ តោន ត្រូវមន្ត្រីជំនាញបង្ក្រាបបានពេលដែលឈ្មួញប្រុងនាំចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទ្វារដូង ស្រុកកំរៀងខេត្តបាត់ដំបង។
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបាត់ដំបងបានឲ្យដឹងថា ការ បង្ក្រាបខាងនេះធ្វើឡើងនៅយប់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ត្រង់ចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ក្នុងភូមិអូរដា ឃុំកំរៀង ស្រុកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន: សាច់មាន់ ឆ្អឹងមាន់ និងប្រហិតចម្រុះជាច្រើនប្រភេទសរុបចំនួន ៥០០០ គីឡូក្រាម។វត្ថុតាងទាំងនេះត្រូវបាននាំយកទៅរក្សាទុករង់ចាំការសម្រេចដើម្បីដុតបំផ្លាញចោល ៕



អត្ថបទ៖ដំបងក្រញូង