ជនសង្ស័យជាច្រើននាក់រត់គេចខ្លួនបាត់ស្រម៉ោលនៅសល់បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបសង្វៀន ជល់មាន់មួយកន្លែងកាលពីរសៀលថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ត្រង់ចំណុចទួលព្រៃស្រែកោះតាមួងក្នុង ភូមិដងឡង ឃុំកោះជុំ ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

លោកប៊ុន ស៊ីអធិការនគរបាលស្រុកកណ្ដៀងបានបញ្ជាក់ថាបន្ទាប់ពីទទួលព័ត៌មានច្បាស់ការភ្លាមៗលោកបានដឹកនាំកម្លាំងចុះដល់ទីតាំងសង្វៀនជល់មាន់។

ដោយជនសង្ស័យជាច្រើននាក់ដឹងខ្លួនរត់គេចបាត់អស់នៅសល់បុរសម្នាក់រត់មិនទាន់ត្រូវបាននាំខ្លួនយកមកអធិការរដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់។ដោយឡែកវត្ថុតាងសមត្ថកិច្ចប្រមូលដុតកម្ទេចចោលនៅនឹងកន្លែង៕

Share.