ក្រុមជម្រើសជាតិចំនួន៦ប្រទេសនៅក្នុងទ្វីបអាស៊ីបានប្រកួតមិត្តភាពអន្តរជាតិក្នុងថ្ងៃ FIFA Day ដើម្បីត្រៀមលក្ខណៈមុនដំណើរទៅកាន់ FIFA World Cup 2022 នៅប្រទេសកាតារ ពោលគឺមានតែម្ចាស់ផ្ទះកាតារ១ប៉ុណ្ណោះរងបរាជ័យ ខណ:៥ក្រុមផ្សេងទៀតទទួលបានលទ្ធផលល្អ។

លទ្ធផលក្រុមជម្រើសជាតិទាំង៦ប្រចាំទ្វីបអាស៊ី៖
– កាតារ ០-២ កាណាដា
– អូស្រ្តាលី ១-០ ញូវហ្សេលែន
– ជប៉ុន ២-០ សហរដ្ឋអាមេរិក
– កូរ៉េខាងត្បូង ២-២ កូស្តារីកា
– អារ៉ាប៊ីសាអូឌីត ០-០ អេក្វាទ័រ
– អ៉ឺរ៉ង់ ១-០ អ៊ុយរ៉ាហ្គាយ។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.