ក្រុមជម្រើសជាតិអង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate បានធ្លាក់ចេញពីពានរង្វាន់ UEFA Nations League នៅថ្ងៃ FIFA Day ក្រោយចាញ់ក្រុមជម្រើសជាតិអ៊ីតាលី ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន San Siro។

៥ប្រកួតរបស់តោកំណាចអង់គ្លេសនៅពាន UEFA Nations League៖
– ហុងគ្រី ១-០ អង់គ្លេស
– អាល្លឺម៉ង់ ១-១ អង់គ្លេស
– អង់គ្លេស ០-០ អ៊ីតាលី
អង់គ្លេស ០-៤ ហុងគ្រី
– អ៊ីតាលី ១-០ អង់គ្លេស។

តារាងចំណាត់ថ្នាក់ UEFA Nations League Group 3៖
1. ហុងគ្រី ឈ្នះ៣ ស្មើ១ និងចាញ់១ មាន១០ពិន្ទុ
2. អ៊ីតាលី ឈ្នះ២ ស្មើ២ និងចាញ់១ មាន៨ពិន្ទុ
3. អាល្លឺម៉ង ឈ្នះ១ ស្មើ៣ និងចាញ់១ មាន៦ពិន្ទុ
4. អង់គ្លេស លេង៥ប្រកួត ស្មើ២ និងចាញ់៣ មាន២ពិន្ទុ។

ទោះបីធ្លាក់ពិតមែនប៉ុន្តែក្រុមជម្រើសជាតិអង់គ្លេសនៅសល់១ប្រកួតទៀតក្នុងពានរង្វាន់ UEFA Nations League៖
– ថ្ងៃទី២៦ ខែកញ្ញា អង់គ្លេស vs អាល្លឺម៉ង់ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕

Share.