យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ថៃ​បាន​ឲ្យ​ដឹង​ថា​ ​Miss Grand Myanmar ​ឆ្នាំ​២០២០​ នាង​ Han Lay ​កំពុង​ស្ថិត​នៅ​ក្នុង​អាកាសយានដ្ឋាន​សុវណ្ណភូមិ​របស់​ថៃ​ ក្នុង​បរិវេណ​បន្ទប់​ឃាត់​ខ្លួន​ជន​បរទេស​ ​ឬ ​IDC​ ​(​Immigration​ ​Detention ​Center​)​ ដែល​ជា​ទី​តាំង​ពិសេស​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ការិយាល័យ​ត្រួត​ពិនិត្យ​មនុស្ស​ចូល​ក្នុង​ប្រទេស​ និង​ចាំ​ឃាត់​មនុស្ស​ឆ្លងដែន​ចូល​ប្រទេស​ខុស​ច្បាប់​ ​ដើម្បី​ត្រៀម​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​ដើម​កំណើត​វិញ ​ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទីបី​ ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ប្រទេស​​នានា​ក្នុង​ពិភពលោក​សុទ្ធ​តែ​មាន​។​

«​រយៈ​ពេល​ដែល ​Miss Grand Myanmar ​ស្ថិត​ក្នុង​បន្ទប់​ឃាត់​ខ្លួន​ ​តាម​ច្បាប់​អន្តរជាតិ​ កំណត់​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ដឹក​អ្នក​ដំណើរ​ខុស​ច្បាប់​ចូល​មក​ ​ត្រូវ​ទទួល​ខុស​ត្រូវ​ ​លើ​ការ​ចំណាយ​ ទាំងអស់​របស់​អ្នក​ដំណើរ​រូប​នោះ​រហូត​ដល់​មាន​ការ​បញ្ជូន​ខ្លួន​ត្រលប់​ទៅ​ប្រទេស​វិញ​ ឬ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទី​៣​»​

សម្រាប់​ករណី​របស់​ Han Lay ​តាម​ការ​ប៉ាន់​ស្មាន​ ​អាច​មក​ពី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ផ្អាក​​ឬ​ព្យួរ​លិខិត​ឆ្លងដែន​របស់​នាង​ ​ទើប​ធ្វើ​ឲ្យ​កញ្ញាឯក​រូប​នេះ​មិន​អាច​ធ្វើ​ដំណើរ​ចូល​មក​កាន់​ប្រទេស​ថៃ ​ហើយ​ត្រូវ​ឃាត់​ខ្លួន​យ៉ាង​ដូច្នេះ​៕​

ប្រភព : irrawaddy, the vibes

Share.