ក្រុមជម្រើសជាតិអេស្ប៉ាញរបស់លោក Luis Enrique បានរងបរាជ័យជាលើកដំបូងក្រោមថ្វីស្វីស របស់លោក Murat Yakin ក្នុងលទ្ធផល ២-១ វគ្គជម្រុះពូលទី២ ពានរង្វាន់ UEFA Nations League នៅកីឡដ្ឋាន Estadio la Romareda។

ខណ:ក្រុមជម្រើសជាតិព័រទុយហ្គាល់របស់លោក Fernando Santos បានលត់ សាធារណរដ្ឋ​ឆែក របស់លោក Jaroslav Silhavy យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Fortuna Arena ឡើងទៅឈរកំពូលតារាងពូលទី២។

តារាងចំណាត់ថ្នាក់ពូលទី២ Nations League៖
1. ព័រទុយហ្គាល់ ឆ្លងកាត់៥ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់១ មាន១០ពិន្ទុ
2. អេស្ប៉ាញ ឈ្នះ២ ស្មើ២ និងចាញ់១ មាន៨ពិន្ទុ
3. ស្វីស ឈ្នះ២ និងចាញ់៣ មាន៦ពិន្ទុ
4. សាធារណរដ្ឋ​ឆែក ឈ្នះ១ ស្មើ១ និងចាញ់៣ មាន៤ពិន្ទុ។

សម្រាប់ការប្រកួតចុងក្រោយវគ្គជម្រុះពូល២ Nations League៖
– ថ្ងៃទី២៨ ខែកញ្ញា ព័រទុយហ្គាល់ vs អេស្ប៉ាញ នៅកីឡដ្ឋាន Estadio Municipal de Braga
– ថ្ងៃទី២៨ ខែកញ្ញា ស្វីស vs សាធារណរដ្ឋ​ឆែក នៅកីឡដ្ឋាន Kybunpark៕

Share.