
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ជើងឯកទ្វីបអាស៊ី នៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ នេះលើទីលានកីឡដ្ឋាន Sheikh Ali Bin Mohammed Al Khalifa Stadium ក្នុងប្រទេសបារ៉ែន។ ប្រកួតយប់នេះមានផ្សាយបន្តផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។
មុនការប្រកួតមកដល់«Troryorng News» សូមណែនាំពីចំណុច៥យ៉ាងជូនប្រិយមិត្តពិចារណាថាក្រុមណាអាចនឹងទទួលបានជ័យជម្នះនៅយប់នេះ៖
១.ចំណាត់ថ្នាក់ពិភពលោក
*អ៊ីរ៉ាក់ ឈរលេខ ៦៨ ពិភពលោក
*កម្ពុជា ឈរលេខ ១៧៤ពិភពលោក
២.លទ្ធផលប្រកួតកន្លងមក
*រវាងអ៊ីរ៉ាក់ និងកម្ពុជា
ក្រុមទាំង២ធ្លាប់ជួបគ្នាតែ១លើកប៉ុណ្ណោះ កាលពីវគ្គជម្រុះជើងទី១ កន្លងទៅក្នុងខែតុលា ឆ្នាំ២០១៩ ដែលកាលណោះកម្ពុជា បានចាញ់អ៊ីរ៉ាក់ ៤ទល់០ ក្នុងរាជធានីភ្នំពេញ។
*៥ប្រកួតចុងក្រោយរបស់អ៊ីរ៉ាក់៖
-អារ៉ាប់រួម ០-០ អ៊ីរ៉ាក់
-អ៊ីរ៉ាក់ ២-១ គុយវ៉ែត
-អ៊ូប៊ែគីស្ថាន ០-១ អ៊ីរ៉ាក់
-អ៊ីរ៉ាក់ ០-០ តាហ្ស៊ីគីស្ថាន
-អ៊ីរ៉ាក់ ៦-២ នេប៉ាល់
*៥ប្រកួតចុងក្រោយរបស់កម្ពុជា
-អ៊ីរ៉ង់ ១៤-០ កម្ពុជា
-កម្ពុជា ៤-០ អ៊ីរ៉ាក់
-កម្ពុជា ១-១ ម៉ុងហ្គោលី
-ហុងកុង ២-០ កម្ពុជា
-បារ៉ែន ៨-០ កម្ពុជា

*ជ័យជម្នះនិងបរាជ័យច្រើនគ្រាប់បំផុតរបស់អ៊ីរ៉ាក់
ក្រុមអ៊ីរ៉ាក់ ធ្លាប់បានចារប្រវត្តិសាស្ត្រយកឈ្នះលើក្រុមអេត្យូពី ដោយលទ្ធផល១៣ទល់០ កាលពីឆ្នាំ១៩៩២ ខណៈបរាជ័យដែលគេទាត់ចូលទីច្រើនគ្រាប់បំផុតគឺចាញ់ក្រុមទួរគី ៧ទល់១ កាលពីឆ្នាំ១៩៥៩។
*ជ័យជម្នះ និងបរាជ័យ ច្រើនគ្រាប់បំផុតរបស់កម្ពុជា
កម្ពុជា ធ្លាប់បានចារប្រវត្តិសាស្ត្រយកឈ្នះលើក្រុមយេមែនខាងជើង ដោយលទ្ធផល១១ទល់០ កាលពីឆ្នាំ១៩៦៦ ខណៈបរាជ័យដែលគេទាត់ចូលទីច្រើនគ្រាប់បំផុងគឺពេកចាញអ៊ីរ៉ង់ ១៤ទល់០ កាលពីឆ្នាំ២០១៩។
៣.ស្ថានភាពក្រុមមុនប៉ះគ្នា
កីឡាករ Ali Faez របស់អ៊ីរ៉ាក់ រកឃើញថាមានជំងឺកូវីដ-១៩ កាលពីប៉ុន្មានថ្ងៃមុនការប្រកួតចាប់ផ្ដើម ខណៈក្រុមអ៊ីរ៉ាក់ និងហុងកុង ត្រូវបានម្ចាស់ផ្ទះបារ៉ែន រៀបចំឱ្យស្នាក់នៅសណ្ឋាគារជាមួយគ្នា។
⛔ Ali Faez will miss all three of #Iraq's #AsianQualifiers matches after testing positive for COVID-19. pic.twitter.com/J4Vshhv5Vp
— Soccer Iraq (@SoccerIraq) June 5, 2021
ចំណែកក្រុមកម្ពុជា វិញត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហោះនៅលើហ្វេសប៊ុកនៅម៉ោង២រសៀល ពោលគឺមុនការប្រកួត៧ម៉ោងថាសមាជិកក្រុមទាំងអស់សុទ្ធតែអវិជ្ជមានជំងឺកូវីដ-១៩។
៤.ទស្សនៈតំណាងក្រុមមុនជួបគ្នា
កីឡាករ Ali Adnan តំណាងក្រុមអ៊ីរ៉ាក់ ដែលចូលក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតបានលើកឡើងថា៖«យើងគោរពការលេងរបស់ក្រុមកម្ពុជា ព្រោះថាគ្មានការប្រកួតណាមួយស្រួលនោះទេ។ ពួកគេលេងដោយគ្មានសម្ពាធ (អស់ឱកាសឡើងទៅជុំបន្ត)។ ជ័យជម្នះក្នុងប្រកួតនេះគឺជាការលើកទឹកចិត្តពួកយើងឱ្យកាន់តែខ្លាំង មុនពេលជួបហុងកុង និងអ៊ីរ៉ង់ ដើម្បីកាត់សេចក្តីនៅក្នុងពូលថាក្រុមណានឹងឆ្លងផុត»។
លោក Ryu Hirose គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងមុនការប្រកួតថា៖«ទោះបីជាយើងរបួតគ្រាប់បាល់ច្រើនក្នុងការប្រកួតមុនជាមួយបារ៉ែន ក៏ដោយ យើងនឹងបន្តលេងតាមទម្រង់បាល់ទាត់របស់យើងដដែល ដោយព្យាយាមរក្សាការគ្រប់គ្រងបាល់នៅលើទីលាន»។
៥.ឱកាសក្នុងព្រឹត្តិការណ៍ប្រកួត
ក្រុមអ៊ីរ៉ង់ ត្រូវការជ័យជម្នះជាដាច់ខាតនៅក្នុងប្រកួតដែលនៅសេសសល់ ដើម្បីប្រជែងជាមួយក្រុមខ្លាំងក្នុងពូលបារ៉ែន និងអ៊ីរ៉ង់ ដើម្បីឡើងទៅលេងជុំបន្ត។ ចំណែកក្រុមកម្ពុជា អស់ឱកាសឡើងទៅលេងជុំបន្តហើយ ប៉ុន្តែនៅសល់ឱកាសចូលលេងក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី 2023 AFC Asian Cup៕
