បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់និងអង្គការAPOPO សហការប្រើប្រាស់កណ្តុរចំនួន៥៧ក្បាល សម្រាប់បម្រើប្រតិ្តបត្តិការ បោសសំអសតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់បន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តមជាមួយនឹងលោក Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់និងនៅកម្ពុជា។
ជំនួបនេះបានធ្វើឡើងបន្ទាប់ពី កណ្តុរMagawa ដែលទទួលពានជើងឯកនៅប្រទេសអង់គ្លេសនោះត្រូវបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព។
អង្គភាពស៊ីម៉ាក់និងអង្គការAPOPO កំពុងធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខស៊ីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស៕



