៥ថ្ងៃបន្ទាប់ពីឈ្នះគោព្រៃកម្ពុជា ក្រុមជម្រើសជាតិបង់ក្លាដែស បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិនេប៉ាល់ ក្នុងលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិលើកទី២ នៅកីឡដ្ឋាន Dashrath Rangasala នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

គួរដឹងថាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជម្រើសជាតិបង់ក្លាដែស ក្រោមការដឹកនាំរបស់លោក Javier Martin បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមក្រសែលភ្នែកអ្នកគាំទ្រ១ម៉ឺននាក់ជាង ក្នុងលទ្ធផល ១-០ ដោយរក្សាកំណត់ត្រាមិនចាញ់សោះពេលជួបកម្ពុជាចំនួន៥លើកចុងក្រោយ។

បើនិយាយអំពីចំណាត់ថ្នាក់ FIFA Ranking គឺកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៧៤ ល្អជាងគេបង្អស់បើធៀបជាមួយនេប៉ាល់ដែលស្ថិតនៅលេខរៀងទី១៧៦ និងបង់ក្លាដែសនៅលេខរៀងទី១៩២ឯណោះ៕

Share.