លោក Yaqoob Abdul Baki អាជ្ញាកណ្ដាល​ជនជាតិ​អូម៉ង់ នឹង​ដឹកនាំ​ការ​ប្រកួត​រវាង​ក្រុម​អ៊ីរ៉ាក់ ជាមួយ​កម្ពុជា នៅ​វេលា​ម៉ោង​៩:៣០នាទី​យប់​ថ្ងៃ​ចន្ទ ទី៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Sheikh Ali Bin Mohammed Al Khalifa Stadium ក្នុង​ប្រទេស​បារ៉ែន ក្នុង​វគ្គ​ជម្រុះ​ពូល C នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី។

អាជ្ញាកណ្ដាល​កណ្តាល​ស្តង់ដារ​អន្តរជាតិ​រូប​នេះ ធ្លាប់​ដឹកនាំ​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាកាវ ជាមួយ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥ ក្នុង​ជើង​ទី២ វគ្គ​ជម្រុះ​​បឋម​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2018 FIFA World Cup។ លទ្ធផល​កាល​ណោះ​ក្រុម​ទាំង​២​ស្មើ​គ្នា ១ទល់១ ហើយ​១គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ ​ធារី ចន្ថាប៊ីន។ ប្រកួត​នោះ​ដែរ​គឺ​ជា​ការ​កាត់សេចក្តី​ប្រកួត​ផ្លូវការ​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​របស់​លោក ព្រម​ទាំង​ចាយកាត​លឿង​បាន១ ដោយ​ពិន័យ​លើ​កីឡាករ​កម្ពុជា ងយ ស្រ៊ីន។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ដឹង​រឿង​ទាំង​៥​នេះ​ហើយ គិត​ថា​កម្ពុជា ឬ ​អ៊ីរ៉ាក់ ជា​អ្នក​ឈ្នះ​ នៅ​យប់​នេះ?

បើតាម​វិបសាយ​របស់ FIFA ក្រៅ​ពី​លោក លោក Yaqoob Abdul Baki កាន់​កញ្ចែ​លើ​ទីលាន​លោក​ក៏​មាន​ជំនួយការ​៣រួប​ទៀត​រួម​មាន​អាជ្ញាកណ្តាល​ទី១លោក Hamed Talib Saif Al Ghafri ជា​ជនជាតិ​អូម៉ង់ ដែរ ខណៈ​ជំនួយការ​អាជ្ញាកណ្ដាល​ទី២​លោក Mohammad Alkalaf ជនជាតិ​ហ្សកដានី និង​មន្រ្តី​ទី៤​លោក MAKHADMEH Adham ជនជាតិ​ហ្សកដានី៕

Telegram-Troryorng
Share.