បញ្ហាចម្រូងចម្រាសរវាងអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា និងអ្នករៀបចំកម្មវិធី Miss Grand Cambodia នៅតែកើតមានឡើងជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ដោយអ្នកខ្លះបង្ហាញពីការមិនពេញចិត្តចំពោះឈុតតំណាងជាតិដែលជា«ឈុតគោព្រៃ» និងអ្នកខ្លះមិនពេញចិត្តចំពោះការឆ្លើយតបរាល់ប្រតិកម្មតបតបរបស់ Admin មកកាន់អ្នកគាំទ្រ។

កន្លងមកនេះ គេមើលឃើញការឆ្លើយតបរបស់អ្នកកាន់ហ្វេសប៊ុកផេក Miss Grand Cambodia ដោយប្រើសម្ដីឌឺដង និងពាក្យពេចន៍ខ្លាំងៗមិនសមរម្យដាក់អ្នកគាំទ្រជាសាធារណៈនៅលើបណ្ដាញស្គម រហូតមានអ្នកខ្លះបានប៉ះសម្ដីគ្នាតាមរយៈ Comment អស់មួយប្រ៉ាវ។ ហើយពេលខ្លះទៀត គេមើលឃើញថា ការបង្ហោះនៅលើ Miss Grand Cambodia គ្រាន់តែជាយានក្នុងការតបតមកកាន់អ្នកគាំទ្រ វិញតែប៉ុណ្ណោះ គឺជាទង្វើដែលមិនចំណេញអ្វីដល់កម្មវិធីទាល់តែសោះ។

ប៉ុន្តែថ្មីៗនេះ គេស្រាប់តែឃើញ ការបង្ហោះរបស់ Admin ហ្វេសប៊ុកផេក Miss Grand Cambodia បែបជាប្រើសម្ដីទន់ភ្លន់វិញ និងបង្ហោះសុំការគាំទ្របោះឆ្នោតឱ្យបេក្ខភាពបវរកញ្ញា រហូតមហាជនចោលសម្ដីឌឺដងឱ្យខាងស្ថាប័ន Miss Grand Cambodia ថា «ម៉េចមិនខ្មឺតទៀតទៅ?» ។

ហ្វេសប៊ុកផេក Miss Grand Cambodia បានបង្ហោះរៀបរាប់ថា ៖ «Admin សុំទោសទុកជាមុនបើផុសរូបនេះទៅមិនសមរម្យ រូបនេះគ្រាន់ថតបែបលក្ខណៈសិល្បះទេមិនមែនចង់បង្ហាញភាពសុិចសុីទេ ឆ្នាំនេះ Miss Grand Cambodia 🇰🇭 2022 ពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយកុំភ្លេចជួយបោះឆ្នោតជូនគាត់ Like និង Share អោយបានច្រើនៗ ! Admin ស្រលាញ់ Fanៗ នឹងអ្នកគាំទ្រទាំងអស់គ្នាពេញបេះដូង ! យើងខ្ញុំក្រុមការងារនិងធ្វើអោយបានល្អបំផុតសម្រាប់វិស័យបវរកញ្ញានៅប្រទេសកម្ពុជាយើង !» ។

ក្រោយការបង្ហោះនេះ ហ្វេនជាច្រើនបាននាំគ្នាបាញ់សម្ដីមិនសំចៃមាត់ថា ៖

បើទោះបីជា មានការបោះសម្ដីឱ្យអ្នកកាន់ហ្វេសប៊ុកផេក Miss Grand Cambodia យ៉ាងណាក៏ដោយ ប៉ុន្តែការស្រឡាញ់គាំទ្របេក្ខភាពបវរកញ្ញាគឺនៅតែមានដដែល។ កញ្ញា ពេជ្រ វត្តីសារ៉ារឌ្ឍី ជាម្ចាស់មកុដ Miss Grand Cambodia 2022 ដែលត្រៀមទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Grand International ដែលរៀបចំនៅលើទឹកដីប្រទេស ឥណ្ឌូនេស៊ី នាខែតុលា ឆាប់ៗខាងមុខនេះ ហើយកញ្ញាក៏ត្រៀមបង្ហាញឈុតតំណាងជាតិ «ឈុតគោព្រៃ» ផងដែរ៕

Share.