ព្រះសីហនុ÷ សមត្ថកិច្ចព្រំដែនទឹកកម្ពុជាឲ្យដឹងថា មានសាកសពមនុស្ស៦នាក់ទៀត ដែលសន្និដ្ឋានថាជាជនជនរងគ្រោះ ករណីលិចទូកដឹកជនជាតិចិនមួយគ្រឿងក្នុងលម្ហសមុទ្រកោះតាងប្រទេសកម្ពុជា បានអណ្តែតទៅដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តមាត់សមុទ្រក្នុងប្រទេសវៀតណាម ប្រាប់សមត្ថកិច្ចកម្ពុជាថា អាជ្ញាធរវៀតណាមបាន​ប្រទះ​ឃើញ​សាកសព​មនុស្ស៦នាក់ អណ្តែតមកដល់ឆ្នេរសមុទ្រក្នុងប្រទេសវៀតណាម នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃ២៩ ខែកញ្ ញាឆ្នាំ២០២២នេះ ។

ក្រោយពិនិត្យសាកសពមនុស្សទាំង៦នាក់នេះ សមត្ថកិច្ចខាង​វៀតណាមធ្វើការ​សន្និដ្ឋាន​ថាជាសាកសព​ជនរងគ្រោះ​លិចទូក​នៅលម្ហសមុទ្រកោះតាង ប្រទេសកម្ពុជាកាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។

សូមបញ្ជាក់ថា ទូកមួយគ្រឿងដែលដឹកជនជាតិចិន៤១នាក់ ក្រោយលិចចូលទៅក្នុងលម្ហសមុទ្រកោះតាង ខាងកម្ពុជាយើងសង្គ្រោះនិងរកឃើញចំនួន២៤នាក់ ស្លាប់៣នាក់និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៥នាក់ ស្លាប់៦នាក់ដូច​នេះ​អ្នកដែលបាត់ខ្លួន​នៅសល់ចំនួន០២នាក់ទៀត៕

អត្ថបទ÷ ព្រះសីហនុ

Share.