
លទ្ធផលប្រកួតទាំង១៣គូ នៅថ្ងៃចន្ទ ទី៧ ខែមិថុនា ម្សិលមិញក្នុងវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ជើងឯកទ្វីបអាស៊ី។ ក្រុមទាំងអស់បានទាត់បញ្ជូលទីគូប្រកួតរៀងៗខ្លួនរហូតដល់៤៤គ្រាប់។
*ពូល A (នៅអារ៉ាប់រួម)
ហ្គាម ០-៣ ស៊ីរី
ចិន ២-០ ហ្វីលីពីន
*ពូល B (នៅគុយវ៉ែត)
នេប៉ាល់ ០-៣ ហ្សកដានី
អូស្ត្រាលី ៥-១ តៃវ៉ាន់
*ពូល C (នៅបារ៉ែន)
អ៊ីរ៉ាក់ ៤-១ កម្ពុជា
អ៊ីរ៉ង់ ៣-០ បារ៉ែន
*ពូល D (នៅអារ៉ាប៊ីសាអ៊ូឌីត)
អ៊ូបេគីស្ថាន ៥-០ សិង្ហបុរី
*ពូល E (នៅកាតារ)
បង់ក្លាដេស ០-២ ឥណ្ឌា
អូម៉ង់ ០-១ កាតារ
*ពូល F (នៅជប៉ុន)
កៀហ្ស៊ីស៊ីស្ថាន ០-១ ម៉ុងហ្គោលី
ជប៉ុន ៤-១ តាហ្ស៊ីគីស្ថាន
*ពូល G (នៅអារ៉ាប់រួម)
អារ៉ាប់រួម ៣-១ ថៃ
វៀតណាម ៤-០ ឥណ្ឌូណេស៊ី
