មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបាត់បង់ជីវិតម្នាក់ និងរបួស ២នាក់ដោយសារបើកបរលឿនខ្វះការប្រុងប្រយ័ត្នបានបុកខឿនចែកទ្រូងផ្លូវក្រឡាប់រថយន្តជាច្រើនត្រឡប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ តាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុមទី ១៥ ក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល  ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ   រថយន្តដឹកទំនិញម៉ាក FUSO ដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងបានធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿនដូចហោះ ដល់ចំណុចគ្រោះថ្នាក់បាត់ម្ចាស់ការបានបុកខឿនចែកទ្រូងផ្លូវក្រឡាប់រថយន្តជាច្រើនត្រឡប់បណ្តាលឲ្យស្លាប់ និងរបួសប្រពន្ធ កូន និងខ្លួនឯងជាអ្នកបើកបរផងដែរ។

ជនរងគ្រោះស្លាប់មានឈ្មោះ ដុស សុធា ភេទស្រី អាយុ៤២ឆ្នាំ ឈ្មោះចាន់ សុខហេង ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូន និងអ្នកបើកបរម្នាក់ទៀតឈ្មោះសុខ ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំទាំងអស់គ្នារស់នៅក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

អត្ថបទ៖ដំបងក្រញូង

Share.