ប្រកួតដំបូងនៅកីឡដ្ឋាន AIA KMH Park ទឹកដីរបស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋានរហូតដល់ ៣,២៩៧នាក់ បំបែក​កំណត់ត្រា​អ្នក​ចូល​ទស្សនា​ផ្ទាល់​​ច្រើន​ជាង​គេនៅលីគ២ គិតត្រឹមសប្តាហ៍ទី១៨ កាលថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។

ជាលទ្ធផលឃើញថាក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានយកឈ្នះ សាលាបាល់ទាត់ជាតិ ៤-១ បន្តឈរលេងរៀងទី៣ នៅលីគលំដាប់ទី២ ក្រោយឆ្លងកាត់១៨ប្រកួត ឈ្នះ១២ ស្មើ៣ និងចាញ់៣ មាន៣៩ពិន្ទុ ស្មើគ្នាជាមួយ កោះកុងអេហ្វស៊ី និង នគរបាលជាតិ។

ខណ:យុវជនបាទី ស្ថិតនៅលេខរៀងទី៨ ពីការលេង១៧ប្រកួតប៉ុណ្ណោះ ឈ្នះ៦ ស្មើ១ និងចាញ់១០ប្រកួត មាន១៩ពិន្ទុ ចំណែកក្រុមកំពូលតារាងនៅតែ អគ្គិសនីកម្ពុជា ដដែលក្រោយឈ្នះ ព្រៃវែង ក្នុងលទ្ធផល ២-០។

ខាងក្រោមនេះលទ្ធផលសប្តាហ៍ទី១៨៖
– ព្រៃវែង ០-២ អគ្គិសនីកម្ពុជា
– អាស៊ីអឺរ៉ុបយូណាយធីត ៣-៧ កោះកុងអេហ្វស៊ី
– សូលទីឡូអង្គរ ១១-០ ណិចស្តិបអេហ្វស៊ី
– ISI ដង្កោរសែនជ័យ ៤-១ យុវជនបាទី
– នគរបាលជាតិ ២-០ ខេត្តត្បូងឃ្មុំ
– សៀមរាបអេហ្វស៊ី ៣-១ បន្ទាយមានជ័យអេហ្វស៊ី៕

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១៨៖

Share.