
ព្រឹត្តិការណ៍វាយតេន្នីសធំប្រចាំឆ្នាំលើទីលានដីក្រហម 2021 French Open បានរកឃើញអត្តពលិកឡើងដល់វគ្គ៨នាក់ចុងក្រោយហើយ ក្នុងវិញ្ញាសាឯកត្តជនបុរស-នារី លើទីលាន Roland Garros Stadium ក្នុងទីក្រុងប៉ារីស ខណៈម្ចាស់ជើងឯកវាយឯកត្តជនបុរសRafael Nadal និងម្ចាស់ជើងឯកវាយឯកត្តជននារី Iga Świątek ដែលធ្លាប់ឈ្នះជើងឯកកាលពីឆ្នាំ២០២០ កន្លងទៅសុទ្ធតែឆ្លងដល់វគ្គនេះដូចគ្នា។
*ចំពោះកម្មវិធីប្រកួតវាយឯកត្តជនបុរសវគ្គ៨នាក់ចុងក្រោយមាន៖
គូទី១៖
កីឡាករ Novak Djokovic ជនជាតិសែប (លេខ១ពិភពលោក)
កីឡាករ Matteo Berrettiniជនជាតិអ៊ីតាលី (លេខ៩ពិភពលោក)
គូទី២៖
កីឡាករ Rafael Nadal ជនជាតិអេស្ប៉ាញ (លេខ៣ពិភពលោក)
កីឡាករ Diego Schwartzman ជនជាតិអាហ្សង់ទីន (លេខ១០ពិភពលោក)
គូទី៣៖
កីឡាករ Alexander Zverevជនជាតិអាល្លឺម៉ង់ (លេខ៦ពិភពលោក)
កីឡាករAlejandro Davidovich Fokinaជនជាតិអេស្ប៉ាញ
គូទី៤៖
កីឡាករ Stefanos Tsitsipas ជនជាតិក្រិក (លេខ៥ពិភពលោក)
កីឡាករ Daniil Medvedev ជនជាតិរុស្ស៊ី (លេខ២ពិភពលោក)
*ចំពោះកម្មវិធីប្រកួតវាយឯកត្តជននារីវគ្គ៨នាក់ចុងក្រោយមាន៖
គូទី១៖
កីឡាការិនី Coco Gauffជនជាតិអាមេរិក (លេខ២៤ពិភពលោក)
កីឡាការិនី Barbora Krejčíková ជនជាតិឆែក
គូទី២៖
កីឡាការិនី Maria Sakkariជនជាតិក្រិក (លេខ១៧ពិភពលោក)
កីឡាការិនី Iga Świątek ជនជាតិប៉ូឡូញ (លេខ៨ពិភពលោក)
គូទី៣៖
កីឡាការិនី Elena Rybakinaជនជាតិប៉ូឡូញ (លេខ២១ពិភពលោក)
កីឡាការិនី Anastasia Pavlyuchenkova ជនជាតិប៉ូឡូញ (លេខ៣១ពិភពលោក)
គូទី៤៖
កីឡាការិនីTamara Zidanšek ជនជាតិស្លូវេនី
កីឡាការិនីPaula Badosaជនជាតិអេស្ប៉ាញ (លេខ៣៣ពិភពលោក)
ព្រឹត្តិការណ៍វាយតេន្នីស French Open ជាព្រឹត្តិការណ៍ធំ១ក្នុងចំណោម៤ លើលោក ដែលក្នុងនោះមាន Australian Open (នៅអូស្ត្រាលី) Wimbledon (អង់គ្លេស) និង US Open (នៅអាមេរិក)។ នៅឆ្នាំនេះការប្រកួតដំណើរការពីថ្ងៃទី៣០ ខែឧសភា ដល់១៣ ខែមិថុនា ឆ្នាំ២០២១៕
