នៅរសៀលថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ តែងតាំងលោក មាស សំអឿន គ្រូយុវជនអាយុក្រោម១៨ឆ្នាំ ជំនួសកន្លែងលោក សំ ចន្នា។

លោក មាស សំអឿន គឺជាអតីតទីប្រឹក្សាបច្ចេកទេស របស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា កាលពីឆ្នាំ ២០១៩ និងជាគ្រូបង្គោល ២០២០-២១ ដោយបានរួមចំណែកដ៏ធំធេង ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ និងរៀបចំគម្រោងរបស់ក្លិប មុនពេលចាកចេញពីក្លិបបាល់ទាត់​អគ្គីសនីកម្ពុជា នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឆ្នាំ​២០២១។

គួរដឹងថាលោក មាស សំអឿន ក្រៅពីជាគ្រូបង្គោលរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា លោកក៏ធ្លាប់ដឹងនាំ​ក្រុម​បៀលប្រាយយូណាយធីត និងវេស្ទើនភ្នំពេញ ព្រមទាំងជាគ្រូជំនួយ U15 ក្រុមជម្រើសជាតិកម្ពុជា ផងដែរ៕

Share.