គិតរហូតមកដល់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៤នាក់ខណៈដែលមានអ្នកជាសះស្បើយសរុបចំនួន៤នាក់។

អ្នកឆ្លងកូវីដ១៩ដែលត្រូវបានរកឃើញថ្មីបំផុតនៅខេត្តស្ទឹងត្រែងគឺជាបុរសអាយុ១៨ឆ្នាំ ម្នាក់មានអាសយដ្ឋាននៅភូមិរការខ្ពស់ឃុំ ស្រុកស្អាង ខេត្តកណ្តាលដែលបានធ្វើដំណើរចូលក្នុង ទឹកដីខេត្តនេះនៅថ្ងៃទី០៧ខែមិថុនាជាមយយនឹងអ្នករួមដំណើរ៣នាក់ទៀតដឹកសម្ភារៈទុយោទឹកចេញពីស្រុកស្អាងខេត្តកណ្តាលដើម្បីយកមកលក់ចែកចាយនៅតាមបណ្តាខេត្តនានា។

ក្រុមគ្រូពេទ្យខេត្តស្ទឹងត្រែង បានចុះយកសំណាកអ្នកវិជ្ជមានកូវីដ១៩ថ្មីនេះ នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែងនិងក្រចេះដោយប្រើធ្វើតេសរហ័ស ។

លោកវេជ្ជបណ្ឌិត ទន.វុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានស្រាវជ្រាវ ប្រយុទ្ធនិងជម្ងឺឆ្លងកូវីដ១៩ខេត្តបានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឱ្យសម្រាប់ព្យាបាលនៅមណ្ឌលកម្រិត២ចំណែកអ្នកពាក់ព័ន្ធចំនួន៣នាក់ទៀតត្រូវបានដាក់ឱ្យធ្វើចិត្តាឡីស័កនៅមណ្ឌលកម្រិត១ក្រុងស្ទឹងត្រែងស្រែពោធិ៍។

ជាការកត់សំគាល់ នៅខេត្តស្ទឹងត្រែងពុំទាន់មានអ្នកជំងឺបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅឡើយ៕

Share.