ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកប្រចាំទ្វីបអាស៊ី 2022 AFC Futsal Asian Cup ដែលរៀបចំចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅប្រទេសគុយវែត ពេលនេះរកឃើញជើងខ្លាំងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– វៀតណាម ១-៨ អ៊ីរ៉ង់
– ជប៉ុន ៣-២ ឥណ្ឌូនេស៊ី
– ថៃ ៣-២ តាជីគីស្ថាន
– អ៊ូបេគីស្ថាន ៣-០ គុយវ៉ែត។
កាលវិភាគវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-ថ្ងៃទី៦ ខែតុលា អ៊ូបេគីស្ថាន VS ជប៉ុន ម៉ោង៥:០០នាទីល្ងាច នៅសាល Saad Al Abdullah
-ថ្ងៃទី៦ ខែតុលា ថៃ VS អ៊ីរ៉ង់ ម៉ោង៨:០០នាទីយប់ នៅសាល Saad Al Abdullah។
ពានរង្វាន់ AFC Futsal Cup នេះរៀបចំឡើងតាំងពីឆ្នាំ១៩៩៩ មកដោយដំបូងរៀបចំរាល់១ឆ្នាំម្តង តែក្រោយមកប្តូរជារៀបចំរាល់២ឆ្នាំម្តងវិញ ខណៈក្រុមអ៊ីរ៉ង់ ឈ្នះជើងឯកច្រើនជាងគេ រហូតដល់១២លើក ហើយជប៉ុនឈ្នះបាន៣លើក៕