ភ្នំពេញ៖ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញបុរស 4 នាក់ ជិះរថយន្តតាកូម៉ាមួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-8330 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយរថយន្តរងការខូចខាត ក្រពឹតរួញចូលក្នុង។ ឯអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្ត បីនាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 11:20 យប់ថ្ងៃទី 4 ខែតុលា ឆ្នាំ 2022 ក្នុងសង្កាត់ មិត្តភាពខណ្ឌ 7 មករារា ជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចរថយន្ត បង្កយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕


អត្ថបទនិងរូបភាពដោយ៖ត្រយងតូច

Share.