ក្រុមជម្រើសជាតិអូស្ត្រាលីអាយុក្រោម ១៧ឆ្នាំ បានលត់កោះម៉ារីណាខាងជើងយ៉ាងចាស់ដៃ ក្នុងលទ្ធផល ២៣-០ នៃពានរង្វាន់ AFC U17 Asian Cup 2023 វគ្គជម្រុះវិលជុំសន្សំពិន្ទុពូល G​ នៅថ្ងៃទី៥ ខែតុលា។

ខណ:ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ បានប្រកួតចាញ់ U17 ចិន ក្នុងលទ្ធផល ៩-០ ដូច្នេះការប្រកួតបើកឆាកពូល G មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាសរុប៣២គ្រាប់ឯណោះ។

តារាងចំណាត់ថ្នាក់ពូល G បណ្តោះអាសន្ន៖
1. អូស្ត្រាលី ឈ្នះ១ប្រកួត ស៊ុតបញ្ចូលទី២៣គ្រាប់ មិនរបូតគ្រាប់បាល់
2. ចិន ឈ្នះ១ ស៊ុតបាន៩គ្រាប់ មិនរបូតគ្រាប់បាល់
3. កម្ពុជា ចាញ់១ របូត៩គ្រាប់
4. កោះម៉ារីណាខាងជើង ចាញ់១ របូត២៣គ្រាប់។

ភារកិច្ចបន្ទាប់ U17កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះអូស្ត្រាលី ខណ: U17កោះម៉ារីណាខាងជើង ប៉ះ ចិន នៅថ្ងៃទី៧ ខែតុលា ក្នុងកីឡដ្ឋាន Shepparton Sport City ប្រទេសអូស្ត្រាលី៕

Share.