ខ្សែប្រយុទ្ធ Erling Haaland បន្តស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទៀត ក្នុងជំនួបមេឃខៀង Man City ឈ្នះ FC Copenhagen ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Etihad Stadium វគ្គជម្រុះពូល G ពានរង្វាន់ UEFA Champion League 2022-23។

កីឡាករវ័យ២២ឆ្នាំ ជនជាតិន័រវេសរូបនេះផ្ទេរពីក្លិបបាល់ទាត់ Borussia Dortmund មកកាន់ Man City ក្នុង​តម្លៃ​៦០​លាន​អឺ​រ៉ូ (៦៣​លាន​ដុល្លារ​) ដោយទទួល​បាន​ថ្លៃ​នឿយហត់ ៣៧៥,០០០​ផោន (​ជាង​៤៦​ម៉ឺន​ដុល្លារ​) ក្នុង​មួ​យស​ប្តា​ហ៍​។

បច្ចុប្បន្ន Erling Haaland កំពុងតែកាន់កាប់បញ្ជី Top Scorer ទាំងនៅ UCL និង Premier League៖
– UCL បង្ហាញខ្លួនបាន៣លើក ស៊ុតបាន៥គ្រាប់
– Premier League បង្ហាញខ្លួនបាន៨លើក ស៊ុតបាន១៤គ្រាប់។

ខណ:ក្លិបបាល់ទាត់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ស្ថិតនៅលេខរៀងទី២ នៃក្របខណ្ឌកំពូលអង់គ្លេស English Premier League ដោយឆ្លងកាត់៨ប្រកួត ឈ្នះ៦ ស្មើ២ មាន២០ពិន្ទុ ចាញ់ Arsenal ១ពិន្ទុ រីឯនៅ UCL កំពុងស្ថិតនៅកំពូលតារាងបណ្តោះអាសន្ន ក្រោយលេង៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុពេញ៕

Share.