ខ្សែប្រយុទ្ធ Gareth Bale ទើបបង្កើតប្រេនស្រាបៀរថ្មីមានឈ្មោះថា Bale Ale ក្រោយផ្លាស់ទៅលីគកំពូលអាមេរិក Major League Soccer ជាមួយក្លិបបាល់ទាត់ Los Angeles FC ប៉ុន្មានខែប៉ុណ្ណោះ។

ទោះបីជាកន្លងមក Gareth Bale ធ្លាប់​និយាយ​ថារូបគេ​មិន​ចូលចិត្ត​គ្រឿង​ស្រវឹង ឬជាតិអាល់កុល​នោះ​ទេ តែយ៉ាងណាមិញការ​បង្កើត​ស្រាបៀ​រនេះគឺសង្ឈឹមថា​នឹងអាច​យក​ចំណូល​ ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​កីឡាបាល់ទាត់នៅ​ប្រទេសវេលស៍ នៅ​តាម​តំបន់​ជនបទក្នុងប្រទេសកំណើតរបស់គេ។

គួរដឹងថាស្រាបៀ​រ Bale Ale របស់ Gareth Bale មួយដបតម្លៃក្បែ២ដុល្លារ មាន​២ប្រភេទ​គឺ ប្រភេទ​ស្រាល​ស្រទន់ Lager និង​ប្រភេទ​ខ្លាំង​ចត់ Ale។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះបានជួយឲ្យក្រុមជម្រើសជាតិវេលស៍ ទទួលបានកៅអីទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតារ ជាលើកដំបូងក្នុងរយ:ពេល​៦៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ ក្រោយយកឈ្នះ អ៊ុយក្រែន ១-០ នៅកីឡដ្ឋាន Cardiff City។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.