ប្រទេសកាតារត្រូវបានជ្រើសរើសឱ្យរៀបចំការប្រកួតកីឡាអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U-23 Asian Cup ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ជម្រុះសម្រាប់ចូលរួមការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស។

ប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ អ៊ូសបេគីស្ថាន អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម សុទ្ធតែបានដាក់ពាក្យចូលរួមការប្រកួតនេះ ប៉ុន្តែគណៈកម្មាធិការប្រកួតប្រជែងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានរកឃើញថាកាតារបានដាក់ការដេញថ្លៃដ៏គួរឱ្យទាក់ទាញបំផុត។

ប្រទេសកាតារ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ FIFA World Cup នៅចុងឆ្នាំ ២០២២ នេះដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់កីឡាបាល់ទាត់ត្រូវបាននាំយកទៅកាន់មជ្ឈិមបូព៌ា។

បច្ចុប្បន្នប្រទេសកាតារក៏កំពុងដេញថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះក្នុង​ព្រឹត្តិ​ការណ៍ Asian Cup នៅឆ្នាំក្រោយផងដែរ ក្រោយប្រទេសចិន​ដក​ខ្លួន​វិញ​ដោយ​សារ​វិបត្តិ​កូវីដ-១៩៕

Share.