ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ បរាជ័យជាលើកទី២ ក្រោយចាញ់ម្ចាស់ផ្ទះអូស្ត្រាលី ក្នុងលទ្ធផល ១០-០ នៅកីឡដ្ឋាន Shepparton Sports City នៃពានរង្វាន់ជម្រុះ AFC U17 Asian Cup ២០២៣។

ខណ:ក្រុមជម្រើសជាតិចិនអាយុក្រោម១៧ឆ្នាំ យកឈ្នះ U17 កោះម៉ារីណាខាងជើង ក្នុងលទ្ធផល ១១-០ ដូច្នេះឆ្លងកាត់៤ប្រកួតនៅវគ្គជម្រុះពូល G មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាសរុប៥៣គ្រាប់ឯណោះ។

តារាងចំណាត់ថ្នាក់ពូល G បណ្តោះអាសន្ន៖
1. អូស្ត្រាលី ឈ្នះ២ប្រកួត ស៊ុតបញ្ចូលទី៣៣គ្រាប់ មិនរបូតគ្រាប់បាល់
2. ចិន ឈ្នះ២ ស៊ុតបាន២០គ្រាប់ មិនរបូតគ្រាប់បាល់
3. កម្ពុជា ចាញ់២ របូត១៩គ្រាប់
4. កោះម៉ារីណាខាងជើង ចាញ់២ របូត៣៤គ្រាប់។

កាលវិភាគប្រកួតចុងក្រោយនៃវគ្គជម្រុះពូលG៖
-ថ្ងៃទី៩ តុលា អូស្រ្តាលី vs ចិន វេលាម៉ោង១១:០០នាទីថ្ងៃត្រង់
-ថ្ងៃទី៩ តុលា ចិន vs កោះម៉ារីណាខាងជើង វេលាម៉ោង៣:៣០នាទីរសៀល៕

Share.