ក្លិប​បាល់ទាត់ Albirex Niigata Singapore FC បាន​គ្រង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី (Singapore Premier League) រដូវកាល​ឆ្នាំ​២០២២ នេះ ខណៈជើងឯកឆ្នាំចាស់គឺ Lion City Sailors។

ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី មាន​សមាជិក​៨ក្រុម ខណៈ​ប្រកួត​​វិលជុំ​ចំនួន​២១​ប្រកួត ហើយ​ក្រុម Albirex Niigata បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​បន្ទាប់​ពី​ឈ្នះ​បាន១៧លើក ស្មើ​៧លើក និង​ចាញ់២លើក ទាត់​បញ្ជូល​ទី​គេ​បាន​៨៤គ្រាប់ តែ​គេ​ទាត់​ចូល​វិញ​ចំនួន៣៧គ្រាប់។

ក្រុម​បាល់ទាត់ Warriors FC ជា​ក្រុម​ក្នុង​ស្រុក​ដែល​ឈ្នះ​ពានរង្វាន់ Singapore League នៅ​ឆ្នាំ​២០១៤ ហើយ​គិត​ពី​​ពេល​នោះ​មក​ក្រុម​បាល់តាត់ DPMM FC របស់​ប្រ៊ុយណេ យក​ឈ្នះ​ជើង​ឯក​បាន​២លើក ២០១៥​និង​២០១៩ និង​ក្រុម​បាល់ទាត់ Albirex Niigata (S) របស់​ជប៉ុន យក​ឈ្នះ​ជើង​ឯក​បាន ៤លើក​ផង​ដែរ​នៅ​ឆ្នាំ​២០១៦,២០១៧,២០១៨​, ​២០២០ និង ២០២២។

ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​ក្រុម Albirex Niigata ទទួល​បាន​ប្រាក់​រង្វាន់ $150,000 មេដាយ​មាស​ម្នាក់១ និង​ពានរង្វាន់​ចំនួន១ ហើយ​ក្រុម​ជើង​ឯក​រង Lion City Sailors (S) ​ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​​ប្រាក់​រង្វាន់ $80,000 និង​ក្រុម​លេខ៣ Tampines Rovers FC ទទួល​បាន​មេដាយ​សំរឹទ្ធ​ម្នាក់១ និង​ទឹកប្រាក់​ $40,000៕

Share.