ភាពយន្ត​ភាគ​ថ្មី​​ដែល​ជា​ស្នាដៃ​របស់​ Mike Flanagan មាន​ចំណង​ជើង​ថា​ «The Midnight Club» ទើប​តែ​ដាក់​បញ្ចាំង​នៅ​លើ​ App Netflix កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា កន្លង​​ទៅ​ ប៉ុន្តែ​រឿង​នេះ​បែរ​ជា​អាច​បំបែក​ឯកត្តទកម្ម​ Guinness World Records ជា​សាច់​រឿង​ដែល​មាន​​ឈុត​លង​ហើប​គូទ​លឿន​ជាង​គេ​បំផុត​។

ភាពយន្ត​ភាគ​​ដោយ​ Flabagan និង​ក្រុម​ការងារ​របស់​លោក​ត្រឹមតែ​ភាគទីមួយ​នៃ​រដូវ​កាល​ទីមួយ​ប៉ុណ្ណោះ​ ក្ដោប​បាន​តំណែង​ជា​ភាពយន្ត​ដែល​មាន​សេណារីយ៉ូ​លង​ហើប​គូទ​ ច្រើន​បំផុត​នៅ​ក្នុង​ភាគ​តែមួយ​។ ក្នុង​ភាគ​ទីមួយ​នៃ​រឿង​ «Midnight Club» មាន​ឈុត​ឆាក​លង​ហើបគូទ​រហូត​ដល់​ទៅ​ ២១​លើក​ឯណោះ​។

ខណៈ​ទទួល​បាន​វិញ្ញាប័ណ្ណបត្រ​ Flanagan បាន​និយាយ​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ថា​ «នេះ​គឺជា​រឿង​មួយ​អស់​សំណើច…ខ្ញុំ​ស្អប់​ការ​លង​បន្លាច​ណាស់​, ខ្ញុំ​ពិត​ជា​ស្អប់​ខ្លាំង​ណាស់​»។ លោក​បាន​បន្ថែម​ទៀត​ថា​ «​ពេញ​មួយ​ជីវិត​នៅ​ក្នុង​អាជីព​ការងារ​របស់​ខ្ញុំ​ មនុស្ស​ជា​ច្រើន​បាន​មក​សួរ​នាំ​ខ្ញុំ​ ពេល​ខ្ញុំ​កំពុង​តែ​សរសេរ​ស្គ្រីប​ ឬ​ពេល​យើង​កំពុង​តែ​កាត់​ត​ ហើយ​និយាយ​ថា​ បន្ថែម​ឈុត​លង​បន្លាច​ថែម​ទៀត​ ដាក់​ឱ្យ​ច្រើន​ ដាក់​ឱ្យ​លឿន​ លឿនជាង​នេះ​ទៀត​!។ ដូច្នេះ​នៅ​ក្នុង​រឿង​ថ្មី​នេះ​ យើង​គ្រាន់​តែ​គិត​ថា​យើង​នឹង​ដាក់​ ឈុត​ឆាក​លង​បះសក់​ឱ្យ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​តែ​មួយ​ឈុត​ ហើយ​សង្ឃឹម​ថា​នៅ​ចុង​ក្រោយ ​មិន​មាន​ន័យ​ស្អីទាំង​អស់​»

ចុង​ក្រោយ​ Flanagan បាន​និយាយ​ថា «នៅ​ថ្ងៃ​អនាគត​ ប្រសិន​បើ​មាន​អ្នកណា​ម្នាក់​និយាយ​ជាមួយ​យើង​ ហើយ​ប្រាប់​ថា​ ដាក់​ឈុត​លង​បះសក់​ឱ្យ​ច្រើន​ថែម​ទៀត​ ពួកយើង​នឹង​អាច​និយាយ​ប្រាប់​គេ​វិញ​បាន​ថា​ តាម​ពិត​ពួក​ខ្ញុំ​បាន​កាន់​កាប់​កំណត់ត្រា​ Guiness World Record ភាពយន្ត​ភាគ​ទូរទស្សន៍​ ​ដែល​មាន​ឈុត​ឆាក​លង​ហើបគូទ​ច្រើន​បំផុត​នៅ​ក្នុង​ត្រឹម​តែ​មួយ​ភាគ​ប៉ុណ្ណោះ​។ ហើយ​ខ្ញុំ​គិត​ថា​ប៉ុណ្ណឹង​បាន​ហើយ​»

ប្រភព៖ gamerant.com

Share.