នៅ​វេលា​រសៀល​ម៉ោង​ជិត​ ៤​ល្ងាច​ ថ្ងៃ​ទី​១១ ខែ​តុលា​ នេះ​ អតីត​អ្នក​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍​ CTN អ្នក​នាង​ខ្ញុង​បាន​ប្រកាស​បើក​ចំហ​ កុំ​ឱ្យ​​អតិថិជន​ដែល​ជា​អ្នក​គាំទ្រ​ផលិតផល​របស់​ខ្លួន​កុំ​ចាញ់​បោក​ផេក​មួយ​ Love Riya ដែល​បាន​យក​ឈ្មោះ​អ្នក​នាង​ដើម្បី​បោក​ប្រាស់​លុយ​។

អ្នក​នាង​ខ្ញុង​ បាន​និយាយ​ក្នុង​អត្ថន័យគំរាម​ថា​ថ្ងៃ​ណាមួយ​នឹង​ចាត់​វិធាន​ការ​ ព្រោះ​តែ​ផេក​នេះ​បាន​ក្លែង​បន្លំ​ជា​ខ្លួន​ដើម្បី​បោក​ប្រាស់​ឱ្យ​អតិថិជន​ផ្ញើ​ប្រាក់​ទៅ​ឱ្យ​។

បន្ទាប់​ពី​អ្នក​នាង​បាន​បង្ហោះ​ជូន​ជា​ដំណឹង​ដល់​អ្នក​ស្គាល់ និង​អតិថិជន​ដែល​ជា​ម៉ូយ​ ផ្អក​ ប្រហុក​ សាច់​គោ​ងៀត ត្រីងៀត បាន​ដឹង​ហើយ​នោះ​ ឃើញ​ថា​មាន​អ្នក​ចូល​មក​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ និង​ថ្កោល​ទោស​ចំពោះ​បុគ្គល​ដែល​ក្លែង​បន្លំអត្តសញ្ញាណ​ជា​អ្នក​នាង​ខ្ញុង​។

ការ​ប្រកាសរបស់​អ្នក​នាង​ខ្ញុង​​នេះ​ចាត់​ទុក​ជា​ការ​ប្រកាសដំណឹង​កុំ​ឱ្យ​មាន​អ្នក​ចាញ់បោកបន្ត​ទៀត​ ព្រោះ​អ្នក​នាង​មាន​តែ​មាន​ផេក​មួយ​ប៉ុណ្ណោះ​ឈ្មោះ​ Srey Knhong  និង​មាន​សញ្ញាគ្រីស​ទទួល​ស្គាល់​ (Verify) ពី​ Facebook​។

Share.