ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ កំពុង​តែ​ដំណើរ​ការ​នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ស្របពេលម្សិលមិញកងពលធំអន្តរាគមន៍លេខ៣ និងសមាគមបាល់ទះវិសាខា រកបានជ័យជម្នះ។

លទ្ធផល​នៃ​ការ​ប្រកួត ថ្ងៃ​ទី១៦ តុលា ២០២២៖
-កងពលធំអន្តរាគមន៍លេខ៣ ៣-០ ក្លិបកីឡាបាល់ទះកូននាគឧត្តរ
-រដ្ឋបាលរាជធានីភ្នំពេញ ០-៣ សមាគមបាល់ទះវិសាខា

កម្មវិធី​ប្រកួត​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២២៖
-សមាគមបាល់ទះក្រសួងមហាផ្ទៃ ប្រកួតជាមួយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ម៉ោង៥:០០នាទីរសៀល
-សមាគមបាល់ទះខេត្តសៀមរាប ប្រកួតជាមួយ បញ្ជាការដ្ឋានអង្គរក្ស ម៉ោង៧:០០នាទីយប់។

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទះ​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន ​១១ ​ក្រុម ចាប់​​ឆ្នោត​បែងចែក​ជា​៤​ពូល ៖
ពូល A៖ រដ្ឋបាល​រាជធានី​ភ្នំពេញ, សមាគម​បាល់ទះ​វិសាខា, ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង
ពូល B៖ បញ្ជាការដ្ឋាន​កង​អង្គរក្ស​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ, ស្នងការ​នគរបាល​ខេត្ត​សៀមរាប
ពូល C៖ ក្លិប​កងពលធំ​អន្តរាគមន៍​​លេខ៣, ក្លិប​កូននាគ​ឧត្តរ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ
ពូល D៖ សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង

​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នេះ​​រៀបចំ​ប្រកួត​ពី​ថ្ងៃ ១៥ ដល់​ថ្ងៃ​ទី​៣០​ខែ​តុលា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​ដោយ​សារព័ត៌មាន​ត្រយង ផង​ដែរ។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​​បាន​ដូចជា៖
–​ក្រុម​ជើងឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
–ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
–លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
–លេខ៤៖ ថវិកា ២ពាន់ដុល្លារ៕

Share.