ក្រុម​បាល់ទះ​​រដ្ឋបាលរាជធានីភ្នំពេញ និង​ក្រុម​បាល់ទះ​រដ្ឋបាលខេត្តព្រះសីហនុ សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ​គូ​ប្រកួត​ដូចគ្នា ក្នុង​វគ្គ​សន្សំ​ពិន្ទុ តាម​ពូល​នៃ​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍។

លទ្ធផល​សរុបកាលពីម្សិលមិញ​មាន៖
-ពូល A ស្នងការដ្ឋាន ន.ប ខេត្តបាត់ដំបង ០-៣ រដ្ឋបាលរាជធានីភ្នំពេញ (១០-២៥,១៥-២៥,១៥-២៥)
-ពូល C រដ្ឋបាលខេត្តព្រះសីហនុ ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២០,២៥-១៧,២៥-២០)

សម្រាប់​ប្រកួត​បន្ត​នៅ​ល្ងាច​ថ្ងៃពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០២២៖
ពូល A ម៉ោង​៥ល្ងាច ក្លិបបាល់ទះកូននាគឧត្តរ ប្រកួតជាមួយ ក្លិបរដ្ឋបាលខេត្តព្រះសីហនុ
ពូល C ម៉ោង​៧យប់ សមាគមបាល់ទះវិសាខា ប្រកួតជាមួយ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទះ​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន ​១១ ​ក្រុម ចាប់​​ឆ្នោត​បែងចែក​ជា​៤​ពូល ៖
ពូល A៖ រដ្ឋបាល​រាជធានី​ភ្នំពេញ, សមាគម​បាល់ទះ​វិសាខា, ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង
ពូល B៖ បញ្ជាការដ្ឋាន​កង​អង្គរក្ស​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ, ស្នងការ​នគរបាល​ខេត្ត​សៀមរាប
ពូល C៖ ក្លិប​កងពលធំ​អន្តរាគមន៍​​លេខ៣, ក្លិប​កូននាគ​ឧត្តរ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ
ពូល D៖ សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង។

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នេះ​​រៀបចំ​ប្រកួត​ពី​ថ្ងៃ ១៥ ដល់​ថ្ងៃ​ទី​៣០​ខែ​តុលា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​ដោយ​សារព័ត៌មាន​ត្រយង ផង​ដែរ។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​​បាន​ដូចជា៖
–​ក្រុម​ជើងឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
–ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
–លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
–លេខ៤៖ ថវិកា ២ពាន់ដុល្លារ៕

Share.