កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ ប្រធាន​ក្រុម​ BTS គឺ RM បាន​ចែក​រំលែក​សារ​នៅ​លើ​ Instagram ផ្ទាល់​ខ្លួន​​ដោយភ្ជាប់​ជាមួយ​នឹង​រូប​ថតហាត់​យូហ្គារួម​នឹង​មិត្ត​រួម​ដូច​ជា​ V និង​ Suga។ រូប​ថត​ដែល​លោក​បាន​បង្ហោះ​នោះ​មាន​ភ្ជាប់​ Caption ថា «ធ្វើ​អីចឹង​ត្រូវ​ទេ?» ដោយ​ក្នុង​នោះ​មាន​រូប​ RM ​និង​មិត្ត​រួម​ក្រុម​ដៃ​តោង​ស្បៃ​ពណ៌ស្វាយ​ហោះ​ផុត​ជើង​ពី​ដី។

រូប​ភាព​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ IG របស់​ RM ក្រោយ​ពេល​ដែល​ Hybe បាន​ប្រកាស​ជា​ផ្លូវការ​ថា​សមាជិក​ចាស់​ជាង​គេ​របស់​ក្រុម​គឺ​ Jin នឹង​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ឆាប់​​ៗ​នេះ​។

ផលិតកម្ម​ Hybe បាន​ប្រកាស​ថា​៖ «សមាជិក​ BTS ទាំងអស់​បាន​រៀបចំ​ផែនការ​យ៉ាង​ម៉ត់ចត់​ដើម្បី​ត្រៀម​ខ្លួន​បំពេញ​កាតព្វកិច្ច​យោធា។ Jin បាន​សម្រេច​ចិត្ត​លុប​ចោល​ការ​ចូល​បំពេញ​ការតព្វកិច្ច​យោធា​នៅ​ចុង​ខែ​តុលានេះ​ ហើយ​អនុវត្ត​តាម​នីតិវិធី​បំពេញ​កាតព្វកិច្ចយោធា​តាម​រយៈ​ រដ្ឋបាល​យោធាវិញ​។ ដោយឡែក​សមាជិក​ទាំង​អស់​របស់​ BTS ក៏​នឹង​បំពេញ​ការតព្វកិច្ច​យោធា​បន្ត​បន្ទាប់​គ្នា​ផង​ដែរ​៕

ប្រភព៖ DIPE.CO.KR

Share.