ព្រះសីហនុ ៖ អគ្គិភ័យឆាបឆេះខាងក្នុងសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ចិនសុីនខាយសៀនមិន ដែលកំពុងបិទទ្វារផ្អាកដំណើរការ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង របស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការខេត្ត ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមអាជ្ញាធរបានបញ្ជាក់ថា ទីតាំងខាងលើមិនបានដំណើរការអាជីវកម្មនោះទេ ពោលបានបិទទ្វារ ច្រើនថ្ងៃមកហើយ ស្រាប់តែកើតគ្រោះអគ្គិភ័យ មិនទាន់ដឹងថា មកពីទុស្សេចរន្តអគ្គិសនី ឬយ៉ាងណានោះទេ ។

គិតមកត្រឹមវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃដដែលនេះ កម្លាំង រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ប្រចាំនៅសាលាក្រុងព្រះសីហនុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត រថយន្តកងរាជអាវុធហត្ថ កំពុងសហការគ្នាបាញ់ទឹកពន្លត់ភ្លើងនៅឡើយ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.